រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ គ្រុប ដែលបាននាំចូល និង លក់ផ្តាច់មុខរថយន្តទំនើប JAGUAR និង RANGE ROVER ពីប្រទេស អង់គ្លេស នឹងធ្វើការរៀបចំឡើង នូវកម្មវិធីមួយដែល មានឈ្មោះថា «កម្មវិធីបើកសាកល្បង រថយន្តទំនើបស៊េរី ចុងក្រោយបំផុត Jaguar Land Rover » ឬ «The Lastest Jaguar Land Rover Test Drive Event » ហើយ កម្មវិធីនេះ ជាកម្មវិធីដំបូងបង្អស់ ដែល ក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត ស៊េរី ទំនើប ចុង ក្រោយនេះ បានផ្តល់ឱកាសឲ្យអតិថិជន បើកសាកល្បង នៅក្នុងប្រទេសកម្ពុជា។ សម្រាប់កម្មវិធី ដ៏ពិសេស នេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅមជ្ឈមណ្ឌល សន្និបាតនិង ពិពរណ៌កោះ ពេជ្រទល់មុខ កោះពេជ្រ City Hall ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៨ យប់ ។


រថយន្ត ទំនើប ដាក់តាំងបង្ហាញនៅ showroom ក្នុងក្រុមហ៊ុន

ចំពោះ មូលហេតុដែល កម្មវិធីបើកសាកល្បងរថយន្តទំនើបស៊េរីចុងក្រោយបំផុត នឹងប្រព្រឹត្តនៅកម្ពុជា ជាលើក ដំបូងនេះ ពីព្រោះ ក្រុមហ៊ុន អ អិម អេ គ្រុប ចង់ឲ្យ អតិថិជននៅក្នុងប្រទេសកម្ពុជា បានប៉ះ និង សាកល្បង ដោយផ្ទាល់ នូវ រថយន្តស៊េរីទំនើប ចុង ក្រោយ គេបំផុត ដែលក្រុមហ៊ុន នាំចូលដាក់លក់ ក្នុងទីផ្សារកម្ពុជា នេះបើតាមសំដី លោក ងន សាំង នាយក ប្រតិបត្តិក្រុមហ៊ុន  អ អិម អេ គ្រុប ។ លើសពីនេះ លោក មាស តុលា ប្រធាន ប្រតិបត្តិការណ៍ទូទៅ Jaguar Land Rover បានមាន ប្រសាសន៍ថា  រថយន្តដែលនឹង ដាក់ឲ្យ ធ្វើការបើក សាកល្បង មានចំនួនពីរ ប្រភេទ គឺ រថយន្ត Jaguar XJ ចុងក្រោយ មួយគ្រឿង និង រថយន្ត Land Rover Sport មួយគ្រឿងទៀត ដែល ជារថយន្តស៊េរីឆ្នាំ ២០១៥ ចុងក្រោយ គេបង្អស់ ។ ការបើកបរ សាកល្បងនេះ អតិថិជននឹងអាច ធ្វើការ ប្រៀបធៀប គ្នារវាងរថយន្ត ទាំងពីរប្រភេទនេះ ចំពោះ ល្បឿន សន្ទុះ ការផ្ទុកលំនឹងក្នុងរថយន្ត ជាដើម ថាតើមាន ភាពខុសប្លែកគ្នា បែបណា ពេល របើកបរ រថយន្តទាំងពីរនេះ ។ ចំនែកឯ ការធ្វើការបើកបរ សាកល្បងនេះ នឹងធ្វើឡើង ក្នុងចំងាយផ្លូវ ៥០០ ម៉ែត្រ នៅចំពីមុខ Koh Pich City Hall តែម្តង ។


នាយកប្រតិបត្តិ  ក្រុមហ៊ុន អ អិម អេ គ្រុប និង ប្រធាន ប្រតិបត្តិការណ៍ទូទៅ Jaguar Land Rover

បន្ថែមពីលើនេះ កម្មវិធីដ៏ពិសេស នឹង មានការតាំងបង្ហាញរថយន្តទំនើបៗចុងក្រោយបង្អស់ ចំនួន ៤ គ្រឿង ហើយព្រម ទាំងមាន ការផ្តល់ ជូន ពិសេស សំរាប់អតិថិជនដែល មានបំណងចង់ ធ្វើការ ទិញរថយន្ត ឬ កក់យក រថយន្តណាមួយ ក្នុងថ្ងៃបើក សាកល្បងនេះផងដែរ ។ យ៉ាងណាមិញ ចំពោះអតិថិជនដែល ចាប់អារម្មណ៍ចង់ ចូលរួម បើកសាកល្បង ជាមួយ រថយន្តទំនើប ស៊េរីទំនើប ចុងក្រោយ បង្អស់ អាចធ្វើ ការ ទំនាក់ទំនង ជាមួយក្រុមហ៊ុន ដើម្បីចុះ ឈ្មោះទុកជាមួយ ឬ ចូលរួមចុះឈ្មោះ ក្នុងថ្ងៃបើក សាកល្បងតែម្តង នៅ ទីក្រុង កោះពេជ្រ ដែលលក្ខខណ្ឌ ចូលរួម អតិថិជនចំបាច់ ត្រូវតែមានប័ណ្ណ បើកបរ រថយន្តដែលនៅ មានសុពលភាព អាចប្រើប្រាស់បាន ខណៈដែល នៅថ្ងៃ សាកល្បងនោះ នឹង មានអ្នកជួយណែនាំ ពីវិធីបើករថយន្ត ទំនើប ប្រសិនបើ មិនទាន់ចេះ ប្រើប្រាស់រថយន្តស៊េរីទំនើបទេ នោះ ៕







រថយន្ត Jaguar XJ និង រថយន្ត Land Rover Sport ស៊េរីឆ្នាំ ២០១៥ នឹងដាក់ឲ្យបើកសាកល្បង និង  រថយន្ត ៤គ្រឿងទំនើបៗ នឹងដាក់តាំងបង្ហាញនៅទីក្រុង កោះពេជ្រ

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]