សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរី វ័យ៦០ ឆ្នាំម្នាក់ឈ្មោះ Fu មាននៅសល់លុយ ប្រភេទ១ដុល្លារសិង្ហបុរី សេរ៊ីចាស់ ដែលប្រពន្ធរបស់គាត់ បានរក្សាទុកជាយូរមកហើយ។ បច្ចុប្បន្នលុយសេរ៊ីនោះ កំពុងតែមានតំលៃយ៉ាងខ្លាំងដោយសារតែវា មានកំហុសឆ្គងមួយចំនួន ពាក់ព័ន្ធការបោះពុម្ភ។


លុយមួយដុល្លារសិង្ហបុរីសេរ៊ីចាស់ ដែលកំពុងមានតំលៃ

យោងតាមប្រភពព័ត៌មាន មួយបានឲ្យដឹងថា លោក Fu បានដកលុយនោះពីទូរ ATM មួយកន្លែងនៅ តំបន់ Bukit Timah កាលពីឆ្នាំ ១៩៨០។ នៅក្រោយពេលរៀបការ កំឡុងទសវត្សឆ្នាំ ៩០ ប្រពន្ធរបស់លោក Fu បាន យកលុយ១ដុល្លារសិង្ហបុរីនោះទៅរក្សាទុកបន្ត។ លុះពេលដល់ ២ឆ្នាំមុន ប្រពន្ធរបស់លោក Fu ធ្លាក់ខ្លួនឈឺរហូតបាត់បង់ជីវិត ហើយពេលដែល Fu រៀបចំសំភារៈ ផ្សេងៗរបស់ប្រពន្ធ ក៏ប្រទះឃើញលុយនោះម្តងទៀត។ ចំពោះលុយ ១ដុល្លារសិង្ហបុរីសេរ៊ីចាស់នេះ ក្នុងពេលបច្ចុប្បន្ន វាបានក្លាយជារបស់កម្រ និង ថែមទាំងមានតម្លៃ អាចប្តូរជាប្រាក់ បានដល់ទៅ ១,៧០០ ដុល្លារអាមេរិក ឯណោះ បើតាមហាងឆេង នៅហាងមួយចំនួន ក្នុងតំបន់ Sungei និង Chinatown នៃប្រទេសសិង្ហបុរី។

យ៉ាងណាមិញ Fu នៅតែស្ទាក់ស្ទើរ ក្នុងការដោះដូរលុយនោះ ដោយគាត់បាននិយាយថា ចង់ទុកវាមួយ រយៈទៀតសិន។ នៅពេលដែលសារព័ត៌មាន របស់ចិនធ្វើកិច្ចសម្ភាសន៍ Fu បានប្រាប់ថា កាលសម័យនោះ ការត្រួតពិនិត្យលុយ មិនមានភាពតឹងរ៉ឹងខ្លាំងនោះទេ ដែលជាមូលហេតុធ្វើឲ្យលុយជាច្រើន បោះពុម្ភមកមានកំហុសឆ្គង។ បុរសវ័យ ៦០ឆ្នាំរូបនេះ បន្ថែមថា មូលហេតុដែលនាំឲ្យលុយរបស់គាត់មានតំលៃ គឺដោយសារតែ ការបោះពុម្ភ មានចំណុចខុសច្រើន៕


ទោះមានគេប្រមូលទិញឲ្យថ្លៃ ១៧០០ដុល្លារអាមេរិក ក្តីក៏លោក Fu មិនទាន់សំរេចចិត្តដូរ នៅឡើយ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]