អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីម្នាក់ បានថតរូប ជាប់នូវទិដ្ឋភាព ដ៏គួរឲ្យព្រឺក្បាលមួយ ដែលមើលទៅ គឺដូចជារូបរាង របស់ខ្មោចស្រីម្នាក់ ដែលគេជឿថា គឺជាខ្មោចដែល តែងតែលង បន្លាចនៅ ទីនោះអស់ពេល ជាង២០០ឆ្នាំ មកហើយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីម្នាក់ ឈ្មោះថា Holly Hampshire អាយុ១២ឆ្នាំ បានចូលទស្សនា ក្នុងវិមានបុរាណ Hampton Court ដែលស្ថិតនៅ ក្នុងទីក្រុង London ប្រទេស អង់គ្លេស ដែលជាវិមាន ដ៏ល្បីមួយ ខាងខ្មោចលង ផងដែរ។ Holly ក៏ឆ្លៀតពេល ថតរូបនៅទីនោះ ផងដែរតែ អ្វីដែលស្មាន មិនដល់នោះ គឺថារូបថត ដែលនាងថត តាមរយៈទូរស័ព្ទ iPhone បែរជា ចាប់បាន រូបរាងរបស់ ខ្មោចស្រីម្នាក់ ដែលល្បីខាងលង បន្លាចមនុស្ស នៅទីនោះអស់ រយៈពេលជា ច្រើនឆ្នាំមកហើយ ទៅវិញ។

បើមើលតាម រូបថតនោះ យើងនឹងឃើញ រូបរាងរបស់ ស្ត្រីម្នាក់ដែល មានសក់ពណ៌ខ្មៅ វែងៗ រួមជាមួយ នឹងអាវវែងៗ បែបសម័យបុរាណ ប្រកបដោយ ទឹកមុខនិង រូបរាងដ៏គួរ ឲ្យខា្លចយ៉ាងខ្លាំង ដែលថតជាប់ នៅក្នុងរូបថត ដែល Holly បានថតឲ្យ បងស្រីជីដូនមួយ របស់នាង ឈ្មោះថា Brook McGee។ យ៉ាងណាមិញ ក្រោយពីបាន ឃើញរូបភាព ដ៏គួរឲ្យព្រឺក្បាល មួយនេះហើយ McGee ដែលជាអ្នក ស្ថិតនៅក្នុង រូបថតជាមួយនឹង ខ្មោចស្រីនោះ បាននិយាយថា "កាលនោះខ្ញុំ មិនបានឃើញ អ្វីដែលដូច ក្នុងរូបថតនេះឡើយ តែទាំងខ្ញុំ និងមនុស្ស ផ្សេងទៀត នៅក្នុងបន្ទប់នោះ សុទ្ធតែនិយាយ ថាទីនោះកាន់ តែត្រជាក់ទៅៗ ហើយដល់ពេល ដែលខ្ញុំឃើញរូបថត បែបនេះទៀត ខ្ញុំកាន់តែ ព្រឺឆ្អឹងខ្នង ហើយដេក លែងលក់ តែម្តង"។


រូបភាពៈ ដែលក្មេងស្រី Holly ថតបានខ្មោច Grey Lady ក្នុងវិមាន Hampton Court

គួរបញ្ជាក់ផងដែរថា មានការនិយាយ តៗគ្នាថា ខ្មោចស្រីម្នាក់នេះ ត្រូវបានគេ ដឹងថាមានឈ្មោះ Grey Lady គឺជាអ្នកបម្រើ ប្រចាំវិមាន Hampton Court នេះដែល បានស្លាប់តាម ម្ចាស់របស់នាង ព្រោះតែជំងឺ រាតត្បាត។ ហើយក្រោយមក ព្រលឹងរបស់នាង បានចាប់ផ្តើមលង បន្លាចមនុស្ស ដំបូងបំផុត នៅក្នុងឆ្នាំ ១៨២៩ ក៏ព្រោះតែ ពេលនោះ វិមាន នេះត្រូវបាន សាងសង់ជាថ្មី ហើយផ្នូរ របស់នាងត្រូវ បានគេរើចេញ។ បន្ទាប់ពីនោះមក មនុស្សជាច្រើន ឧស្សាហ៍ឮសម្លេង មនុស្សរវៃ អំបោះ និងសម្លេង ចម្លែកផ្សេងទៀត ចេញពីវិមាន Hampton Court នេះជារឿយៗ ជាពិសេស នៅពេលយប់ តែម្តង។

លើសពីនេះទៀត ក៏មានការ អះអាងថា នៅមានព្រលឹង ខ្មោចផ្សេងទៀត ដែលកំពុង វិលវល់ក្នុង វិមាននោះ និងធ្លាប់បង្ហាញខ្លួន ឲ្យមនុស្សឃើញ ដូចជា ព្រលឹងនាង Catherine Howard ប្រពន្ធ ទី៥របស់ ស្តេច Henry VIII ជាដើម ដែលនាង ត្រូវបានគេ ចោទប្រកាន់ ថាបានលួច មានសាហាយ ហើយក្រោយមក ក៏ត្រូវបាន ស្តេច Henry VIII បញ្ជាឲ្យ គេប្រហារជីវិត កាត់ក្បាល រូបនាងនៅ ក្នុងបរិវេណ វិមាននោះ តែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ទិដ្ឋភាពវិមាន Hampton Court មើលពីខាងក្រៅ៖


ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]