ឥទ្ធិពលថ្នាំអន្ទងព្រលឹង/THE LAZARUS EFFECT ជាភាពយន្តដ៏ភ័យរន្ធត់ បំផុតសំរាប់ដើម ឆ្នាំ២០១៥ ពីអ្នកដឹក នាំរឿង PARANORMAL ACTIVITY AND INSIDIOUS។

ឥទ្ធិពលថ្នាំអន្ទងព្រលឹង/The Lazarus Effect ជាប្រភេទរឿងដ៏ភ័យរន្ធត់ រួមបញ្ចូល វិទ្យាសាស្ត្រ ដែលនិយាយ ពីអ្នកស្រាវជ្រាវ មួយក្រុម ដឹកនាំដោយ Frank និង គូដណ្តឹងគាត់ Zoe អ្នកទាំងពីរ អាចធ្វើបាន នូវរឿងនឹងស្មាន មិនដល់ គឺធ្វើឲ្យ អ្នកស្លាប់រស់ ឡើងវិញ។ បន្ទាប់ពីជោគជ័យ លើការសាកល្បងសត្វ ស្លាប់ថ្មីថ្មោង ដែលមិនមានការ ទទួលស្គាល់ ជាផ្លូវការ ពួកគេត្រៀម ខ្លួនដើម្បីបង្ហាញ ពិភពលោក។ គម្រោង ពួកគាត់ត្រូវ បិទដោយមិនមាន ការរំពឹងទុក ព្រមទាំង ត្រូវគេរឹបអូស យកសម្ភារទាំងអស់ បន្ទាប់ពី ព្រឹទ្ធបុរស នៃ សាកលវិទ្យាល័យនេះ ដឹងពីការ ពិសោធន៍នៅ ក្រោមដីនេះ។

Frank, Zoe និងក្រុមគាត់ ព្យាយាមដោះស្រាយបញ្ហា ដោយចាប់ផ្តើមជាមួយ ការបញ្ឆោតផ្សេងៗ ដើម្បីចូល បន្ទប់ពិសោធន៏ និងបន្តការ ពិសោធន៍របស់ពួកគេ តែមានរឿងដ៏ អាក្រក់មួយ បាន កើតឡើងក្នុងអំឡុង ពេលនោះធ្វើឲ្យ សមាជិកម្នាក់ បានបាត់បង់ ជីវិត គឺZoe។ ឥទ្ឋិពលទុក្ខសោក និង ការភ័យខ្លាច បាននាំឲ្យ Frank ជំរុញក្រុម ដើម្បីធ្វើ រឿងដែលមិន បានគិតដល់ គឺការប្រោស ជីវិត ជាការធ្វើតេស្ត លើមនុស្ស ជាលើកដំបូង។

ដំណើរការដំបូងដូចជា ទទួលជោគជ័យ តែភ្លាមៗពួកគេដឹងមានអ្វីម្យ៉ាងមិនស្រួលកើត ឡើងលើ Zoe។ ដោយភា ពមិនប្រក្រតី Zoe មានលក្ខណៈ ចម្លែកកើតឡើងដោយឯងៗ។ ភ្លាមៗវា បានធ្វើឲ្យ ពួកគេជាប់ គាំងនៅទីនោះ ជាមួយភាពភ័យខ្លាច និងរន្ធត់ជាខ្លាំង ។ ពេលនេះក្រុម នេះគ្មានពេល ឆ្ងល់ថា តើអាចប្រាសជីវិតមនុស្សទៀតទេ ព្រោះត្រូវរក វិធីទប់ស្តាត់កំហឹង ដ៏កំណាចនៃការ រស់ឡើងវិញ។

តើការពិសោធន៏នឹងទៅជាយ៉ាងណា ឯ Frank និងក្រុមគាត់ ប្រឈរមុខនឹងភាពព្រឺព្រួច យ៉ាងណាខ្លះ?



ចង់ជ្រាបច្បាស់ថាដំណើរសាច់រឿងដ៏រន្ធត់នេះនឹងទៅជាយ៉ាងណា ចូលរួមទស្សនាទាំងអស់គ្នា ដែលចាប់ បញ្ចាំង គ្រប់រោងកុន ចាប់ពីថ្ងៃទី ២៦ ខែ កុម្ភះ នេះតទៅជា2D។

ទស្សនាវគ្គខ្លី៖

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]