កំពង់ចាម៖ កាលពី ប៉ុន្មានម៉ោងមុននេះ មានវីដេអូ ខ្លីមួយខ្សែ ដែលថតបាន ដោយ កាមេរ៉ាសុវត្ថិភាព ក្នុងស្រុកខ្មែរ បានបង្ហោះ ចែកចាយ ពាសពេញ ហ្វេសប៊ុក ដែលមើល ហើយ ពិតជាព្រឺឆ្អឹង ខ្នងជាខ្លាំង។

ក្រឡេកមកមើល វីដេអូ នោះ ប្រិយមិត្ដ ប្រាកដជា មើល ឃើញ បុរស ម្នាក់ ត្រូវបាន បុរស២នាក់ ដែលម្នាក់ៗ សុទ្ធតែ កាន់ ដាវសាំម៉ារ៉ៃ ដេញ កាប់រត់ជុំវិញ រថយន្ដមួយគ្រឿង យ៉ាងសាហាវ និងគ្មាន មេត្ដា។ ជាសំណាង ដែលបុរសជា ជនរងគ្រោះនេះ អាច ងើប ដើរចេញ ពីកន្លែង កើតហេតុ ក្រោយពី ត្រូវ ជនទាំងពីរ កាប់ និងប្លន់ កាបូប លុយ រួចរាល់។

បើតាម សារនៅពីលើ វីដេអូ បានបង្ហាញឲ្យដឹងថា ហេតុការណ៍មួយ នេះកើតឡើង នៅក្នុងខេត្ដ កំពង់ចាម ដែលបុរសជា ជនរងគ្រោះនេះ ត្រូវបាន ចោរប្លន់ យកកាបូបលុយ កាលពីម៉ោងជាង ១២យប់ ចូលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ ថ្ងៃនេះ។ 

ចង់ដឹង យ៉ាងណា សូមទស្សនា វីដេអូ ទាំងអស់គ្នា៖

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]