ខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក រឿង Men in Black 3 បានទទួលការ គំាទ្រ យ៉ាងខ្លំាងពី សំណាក់អ្នក ទស្សនានៅ ទូទំាងពិភពលោក។ អត្ថន័យនៃ សាច់រឿង Men in Black 3 នេះ គឺនិយាយ អំពីបេសកកម្ម ក្នុងការចាប់សត្វ ចម្លែកដែល នៅក្នុងឈុតឆាក មួយចំនួននៃ សាច់រឿងក៏ ត្រូវបាន ប្រើប្រាស់នូវរថយន្ត Ford Taurus ស្របពេល ដែល អ្នកដឹកនាំរឿង Men in Black 3 លោក Barry Sonnenfeld គឺជាអតិថិជន មួយរូប ដែលគាំទ្រ នូវរថយន្ត Ford  ដែលលោកបាន យល់ឃើញ ថារូបរាងថ្មីរបស់ រថយន្តប្រភេទ Ford Taurus នេះ សាកសមទៅ នឹងសម្លៀកបំពាក់ ខ្មៅដែល តួសម្តែង នៅក្នុង សាច់រឿងតែងតែពាក់ សម្រាប់ឈុតឆាក រឿងភាគ ច្រើន។ មិនត្រឹមតែ ប៉ុណ្ណោះ ដោយសារ រថយន្តប្រភេទនេះ មានលក្ខណៈ ពិសេស ដូចជាមាន ល្បឿនលឿន ដែលសាកសម សម្រាប់យក ទៅប្រើប្រាស់ ក្នុងការដេញ ចាប់សត្វ ចម្លែក ស្របជាមួយ នឹងការបំពាក់ ទៅដោយ បច្ចេកវិទ្យា ទំនើបៗ របស់រថយន្តដូចជា ប្រព័ន្ធបញ្ជា Touch Screen សំរាប់បញ្ជា លើ វិទ្យុ តន្ត្រី ភ្ជាប់ទូរស័ព្ទដៃ គ្រប់គ្រង សីតុណ្ហភាព និងប្រតិទិន ក៏ដូចជា ប្រព័ន្ធចូលចត ដោយស្វ័យប្រវត្តិ ដែលផ្តល់ភាព ងាយស្រួល និងជួយសម្រួល សម្រាប់ការ បើកបរ។

ក្រៅពីខ្សែភាពយន្ត Men in Black 3 រថយន្ត Ford Taurus ក៏មានវត្តមាននៅក្នុងខ្សែភាពយន្ត មួយ ចំនួនទៀតរបស់ អាមេរិកដូចជារឿង Think Like A Man រឿង White Collarជាដើម។


វីដេអូ៖

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]