ពិភពលោក៖ បណ្តាទីក្រុង និងប្រទេសមួយចំនួន ធ្លាប់កើតមាន ហេតុការណ៏ ដ៏ខ្មៅងងឹត ជាច្រើន ចំពោះស្រ្តី ដោយមានទីកន្លែងខ្លះ កើតមាន ការបៀតបៀន ផ្សេងៗ ទៅលើស្រ្តី និងទីកន្លែងខ្លះទៀត កើតមានរឿងហេតុ រំលោភសេពសន្ថវៈ ទៅលើស្រ្តី។ ដូច្នេះហើយ ស្រ្តីគ្រប់រូប ត្រូវមានការ ប្រុងប្រយ័ត្ន និងជៀសវាង កុំឲ្យជួប នូវហេតុការណ៏ អាក្រក់ទាំងនោះ ខណៈទីកន្លែង ដែលមានគ្រោះថ្នាក់បំផុត ចំពោះនារីៗ ចំនួន១៦កន្លែង ត្រូវបានគេ បង្ហាញឲ្យដឹង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទីកន្លែងមួយចំនួន ដូចជា ប្រទេសឥណ្ឌា ទីក្រុងម៉ូស្គូ និងប្រទេសកូឡុំប៊ី ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជី នៃទីកន្លែង ដែលគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព ចំពោះស្រ្តី។ ជាមួយគ្នានេះដែរ ទីក្រុងឡុងដ៏ របស់ប្រទេសអង់គ្លេស និង ទីក្រុងញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក ក៏មានឈ្មោះ នៅក្នុងបញ្ជីនោះដែរ។

ក្រុមអ្នកជំនាញ បាននិយាយថា ក្រៅពីទីក្រុង និងប្រទេសខាងលើ ស្រ្តីក៏គួរមានការ ប្រុងប្រយ័ត្ន នៅពេលដែល ទៅដើរកំសាន្ត នៅឯ ប្រទេសមួយចំនួនទៀត ដូចជាប្រទេសម៉ូរ៉ូកូ (Morocco) និង ប្រទេសទួគី (Turkey) ជាដើម (មិនស្ថិតក្នុងបញ្ជី)។

ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា អាត្រាចំនួន នៃការរំលោភ សេពសន្ថវៈ ទៅលើស្រ្តី គឺមានការ កើនឡើងខ្លាំង ក្នុងរយៈពេល ប៉ុន្មានឆ្នាំ កន្លងទៅនេះ។ ទោះជាយ៉ាងណា សម្រែកសង្គម បានបង្ខំឲ្យ រដ្ឋាភិបាល ព្យាយាមបង្វែរ ប្រទេសមួយនេះ ទៅជាប្រទេស ដែលមានសុវត្ថិភាព ចំពោះស្រ្តី ប៉ុន្តែនៅតែកើតមាន ករណីរំលោភ សេពសន្ថវៈ លើស្រ្តី ជារឿយៗ។

ទោះបីជា ឥរិយាបថចំពោះស្រ្តី មានភាពប្រសើរខ្លាំង នៅក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង ក៏ពិតមែន ប៉ុន្តែស្រ្តីនៅតែ ត្រូវបានគេបំពាន ជារឿយៗ នៅតាមទីកន្លែង នានា ដូចជានៅ ទីក្រុងប៉ារីស ទីក្រុងឡុងដ៏ និងទីក្រុងញូវយ៉ក ជាដើម។

អ្នកស្រី Julie Kreutzer ម្ចាស់នៃគេហទំព័រ International Women’s Travel Center បានប្រាប់ឲ្យដឹងថា “ខ្ញុំពិតជាមានការបារម្ភ យ៉ាងខ្លាំង ចំពោះទីកន្លែង មួយចំនួន ដែលគ្មានសុវត្ថិភាព និងមិនរាក់ទាក់ ចំពោះស្រ្តី។ មិនតែប៉ុណ្ណោះ អ្នកមិនអាចចូលទៅ បណ្តាប្រទេស មួយចំនួនទេ ប្រសិនបើអ្នក ជាស្រ្តី។ និយាយរួមទៅ ស្រ្តីអាចកើតមានគ្រោះថ្នាក់ នៅគ្រប់ទីកន្លែង។”

យ៉ាងណាមិញ ឈ្មោះទីក្រុង និងប្រទេស ដែលគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព ចំពោះស្រ្តី ទាំង១៦ ក៏ត្រូវបាន គេបង្ហាញផងដែរ ដែលក្នុងនោះ រួមមាន៖

1. ទីក្រុងប៊ូហ្គូតា (Bogota), ប្រទេសកូឡុំប៊ី

2. ទីក្រុងមិចស៊ីកូ, ប្រទេសមិចស៊ីកូ

3. ទីក្រុងលីម៉ា (Lima), ប្រទេសប៉េរ៊ូ

4. ទីក្រុងញូវដេលី (New Delhi), ប្រទេសឥណ្ឌា

5. ទីក្រុងចាកាតា, ប្រទេសឥណ្ឌូនេស៊ី

6. ទីក្រុង Buenos Aires, ប្រទេសអាស្សង់ទីន

7. ទីក្រុងកូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ី

8. ទីក្រុងបាំងកក, ប្រទេសថៃ

9. ទីក្រុងម៉ូស្គូ (Moscow), ប្រទេសរុស្ស៊ី

10. ទីក្រុងម៉ាណីឡា (Manila), ប្រទេសហ្វីលីពីន

11. ទីក្រុងប៉ារីស, ប្រទេសបារាំង

12. ទីក្រុងសេអ៊ូល, ប្រទេសកូរ៉េខាងត្បូង

13. ទីក្រុងឡុងដ៏, ប្រទេសអង់គ្លេស

14. ទីក្រុងប៉េកាំង, ប្រទេសចិន

15. ទីក្រុងតូក្យូ, ប្រទេសជប៉ុន

16. ទីក្រុងញូវយ៉ក, សហរដ្ឋអាមេរិក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ មេត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]