អាល្លឺម៉ង់៖ អ្នកមើលថែអ្នកជម្ងឺ (គិលានុបដ្ឋាយិកា) ភេទប្រុសម្នាក់ បានចាត់ទុកជីវិតមនុស្ស ដូចរបស់លេង សម្លាប់តាមតែអំពើចិត្ត ដោយសារតែ ភាពអផ្សុក ដែលបានកើតឡើងនៅក្នុងគ្លីនិក មួយកន្លែង នៃប្រទេសអាល្លឺម៉ង់។

ជនល្មើស ឈ្មោះ Niels H អាយុ ៣៨ឆ្នាំ បានសារភាពថា គាត់ពិតជាឃាតករ ដែលបានសម្លាប់អ្នកជម្ងឺ អស់ចំនួន ៣០នាក់ កន្លងមកនេះ ពិតមែន ដោយសារមូលហេតុ «អផ្សុក» ។ ជននេះ បានធ្វើឲ្យជនរងគ្រោះ ជាអ្នកជម្ងឺស្លាប់ ជាច្រើននាក់ តាមរយៈ ការចាក់ថ្នាំបេះដូង ដើម្បីបន្ថយសម្ពាធឈាម ឲ្យចុះខ្សោយ។ បន្ទាប់មក រូបគេចាប់ផ្តើម ធ្វើជាជួយសង្រ្គោះ ហើយពេលណា ដែលជួយសង្គ្រោះបានជោគជ័យ គេតែងតែមានអារម្មណ៍ សប្បាយរីករាយ តែពេលណា មិនជោគជ័យវិញ រូបគេ មានអារម្មណ៍ សោកស្ដាយ ទៅតាមនោះដែរ។

ជនល្មើស បានប្រាប់ឲ្យដឹងថា រូបគេពិតជា សុំទោសពិតមែន ដែលបានសម្លាប់អ្នកជម្ងឺ ហើយក៏សង្ឃឹមថា សាច់ញ្ញាតិជនរងគ្រោះ នឹងស្ងប់ចិត្ត ពេលដែលខ្លួន ត្រូវតុលាការចោទប្រកាន់ និង កាត់ទោស លើបទល្មើសនេះ។

គួរបញ្ជាក់ដែរថា ករណីនេះ ត្រូវបានបែកការណ៍ ក្រោយពី មិត្តរួមការងារម្នាក់ ធ្វើការក្នុងគ្លីនិកជាមួយគ្នា បានចាប់អារម្មណ៍ឃើញថា Niels បានចាក់ថ្នាំ ឲ្យអ្នកជម្ងឺខុស។ ប្រភពបន្ថែមថា ប៉ូលីសកំពុងតែ ស៊ើបអង្កេតបន្ថែម ទៅលើការស្លាប់ របស់អ្នកជម្ងឺ ១៧៤នាក់ ផ្សេងទៀត ដែលធ្លាប់ស្ថិតក្រោមការ មើលថែទាំ ពីសំណាក់ គិលានុបដ្ឋយិកា រូបនេះផងដែរ៕


ជនឈ្មោះ Niels យកសៀវភៅ បាំងមុខ នៅតុលាការ

ប្រភព ÷ មេត្រូ

ដោយ ÷ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]