អាមេរិក៖ ប្រពៃណីនៃការបោះផ្កា គឺជាទំលាប់មួយដែលគេតែងធ្វើឡើង ក្នុងពិធី រៀបអាពាហ៍ពិពាហ៍ ប៉ុន្តែសំរាប់ នារីវ័យ ៣៧ ឆ្នាំម្នាក់ឈ្មោះ Jamie Jackson បានចាត់ទុកថា ការបោះផ្កាគឺ ជាកីឡាទៅវិញ។ ការនិយាយ បែបនេះដោយសារ តែតាំងពីឆ្នាំ ១៩៩៦ មក Jamie ចាប់បាច់ផ្កា បានចំនួន ៤៦ ដង មកហើយ រហូតទទួល បានរហស្សនាមថា ពេជ្ឈឃាត ចាប់ផ្កា។ យ៉ាងណាមិញ មកទល់នឹង ពេលនេះនាង មិនទាន់បាន រៀបមង្គលការ នៅឡើយទេ។


នាង Jamie ចាប់បាច់ផ្កាបានចំនួន ៤៦ រហូតទទួលបានរហស្សនាមថា ពេជ្ឈឃាតចាប់ផ្កា

អ្វីគ្រប់យ៉ាង បានចាប់ផ្តើមពីពេលដែល Jamie ចូលរួមមង្គលការ បងប្អូនជីដូនមួយ របស់នាងនៅរដ្ឋ Utah កាលពីឆ្នាំ ១៩៩៦។“ខ្ញុំគឺជា មនុស្សដែល ចូលចិត្តការប្រកួតប្រជែង ដូច្នេះនៅ ពេលដែល កូនក្រមុំចោលផ្កា មកគឺ ខ្ញុំបានទៅ ដណ្តើមជាមួយគេ។ នារីនៅលីវ មួយចំនួនប្រហែល ជាមានការ អៀនខ្មាស់ ចំពោះរឿងនេះ ប៉ុន្តែសំ រាប់ខ្ញុំគឺអត់ទេ! ចាប់តាំងពីមង្គលការ ថ្ងៃនោះមក ខ្ញុំបានប្រាប់ ខ្លួនឯងថា នឹងធ្វើវា ម្តងទៀត ” Jamie បានប្រាប់ដូច្នេះ។

Jamie មានមោទនភាពណាស់ ចំពោះជោគជ័យទាំងនោះ ដោយនាងបានរក្សាបាច់ផ្កាដែល ចាប់បាន ទាំងអស់ដាក់ តាំងនៅក្នុងទូរ ដើម្បីបង្ហាញ ឲ្យអ្នករាល់គ្នាឃើញ។ នាងបន្តប្រាប់ថា នៅរាល់ មង្គលការ ដែលនាងចូលរួម គឺនាងត្រូវតែប្រើ វិធីយ៉ាងណាហក់ ដណ្តើមបាច់ ផ្កាឲ្យបាន។ អាថ៍កំបាំង នៃវិធីសាស្ត្ររបស់នាងគឺ ស្ថិតនៅ លើទីតាំងដែលត្រូវឈរ នាងប្រាប់ថា បើចង់ចាប់ បានផ្កាគឺត្រូវឈរនៅ ខាងមុខ ព្រោះភាគច្រើននៅពេលដែលកូនក្រមុំចោល ផ្កាគឺតែងតែ ប៉ះនឹងពិតាន ឬក៏ភ្លើង ដែលព្យួរជាប់ នឹងពិតាន នៅពេលនោះផ្កា នឹងធ្លាក់ ចុះមកក្រោម។


ទូរដែលនាងដាក់តាំងផ្កា ដែលចាប់បានក្នុង ពិធីមង្គលការកន្លងមក

នារីវ័យ ៣៧ ឆ្នាំរូបនេះបានបន្តអះអាងថា ជំនាញចាប់ផ្ការបស់នាងគឺ គ្មានគូប្រៀបនោះទេ។ Jamie ធ្លាប់ដណ្តើមផ្កា ចាញ់គេតែ ២ដងប៉ុណ្ណោះ ហើយ ម្នាក់ដែលនាង ដណ្តើមចាញ់នោះគឺ បងប្អូនភ្លោះ របស់នាងឈ្មោះ Melissa ដែលរូបគេ ក៏មិនទាន់ មានប្តីដូចគ្នា។ ទោះជាយ៉ាងណា ក៏ដោយពេលនេះ បងប្អូនភ្លោះ របស់នាងមាន បាច់ផ្កាត្រឹមតែ២ ចំណែកឯ នាងមានរហូត ដល់ ៤៦ ហើយនៅពេល ខាងមុខនាង ចង់ចាប់ផ្កាឲ្យ បានរហូតដល់ ៥០៕


នាងធ្លាប់ចាប់បាច់ផ្កាចាញ់គេតែ២ដងប៉ុណ្ណោះ ហើយនៅថ្ងៃមុខនាងចង់ចាប់ឲ្យបានរហូតដល់៥០ 


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]