ការបង្កើន ទំនុកចិត្ដ សុវត្ថិភាព និងរឹត ចំណងស្នេហ៍ គឺជាកិច្ចការ មួយ ដ៏ពិបាកនឹងធ្វើ តែបើ អ្នកមានចិត្ដ ខិតខំ តស៊ូ និងយកចិត្ដ ទុកដាក់ នោះអ្នកប្រាកដ ជាអាច ធ្វើបាន មិនត្រឹមតែ រឿង ស្នេហាតែមួយនេះ នោះទេ។

ចំនុច ទាំង ៥ខាងក្រោមនេះ គឺ ជាគន្លឹះ ដែលអាចជួយ បំភ្លឺផ្លួវ អ្នក ក្នុងការរឹត ចំនងស្នេហ៍ រវាង អ្នក និងដៃគូ ប្រសិនជា អ្នកមិនដឹងថា ចាប់ផ្ដើម ពីចំនុចណា៖

១. អ្នក និងដៃគូ គួរតែ ក្លាយជាមិត្ដភិក្ដិ ដ៏ល្អបំផុត៖ អ្វីទៅជា មិត្ដ ដ៏ល្អបំផុត? មិត្ដ ដ៏ល្អ គឺដូចជា មនុស្សម្នាក់ ដែលអ្នកស្គាល់ ជាយូរណាស់ មកហើយ។ អ្នកប្រហែល ជាស្គាល់ ម្នាក់នេះ ជាងអ្នកណា ទាំងអស់។ អ្នកអាច មានទំនាក់ ទំនងដ៏ល្អ ជាមួយនឹង មនុស្សម្នាក់នេះ តាមរយៈ ចំនង់ចំនូលចិត្ដ និង ភាពសប្បាយរីករាយ ដែលអ្នកធ្វើ ជាមួយគ្នា និងទាំងអស់នេះ កាន់តែ រីកលូតលាស់ ដែលបង្កើតទៅជា ភាពជឿជាក់គ្នា, ការខ្វាយខ្វល់ពីគ្នា ទៅវិញទៅមក... ..។ អ្នកចាប់ផ្ដើម បង្កើន កំរិតក្នុង ការហ៊ាននិយាយ យ៉ាងបើកចំហ មិនភ័យខ្លាច ទោះជា ទាំងនោះ ជា បញ្ហាឬ ភាពរីករាយក្ដី ។ មួយវិញទៀត ទំនាក់ទំនង មួយនេះ គឺកើតឡើង ដោយការ មិនបង្ខំចិត្ដ ហើយ អ្វីដែល សំខាន់ គឺនៅពេលដែល អ្នកនៅជាមួយគ្នា គឺគ្មានសំពាធ។ នេះហើយ ជាមនុស្ស ដែលអ្នកស្រឡាញ់ យ៉ាងពិតប្រាកដ។ 

២. ជឿជាក់លើ អំនាចនៃ សេចក្ដីស្រឡាញ់៖ ស្នេហា មានសមត្ថភាព ក្នុងការផ្លាស់ប្ដូរមនុស្សម្នាក់ ហើយអ្វីដែល កុំភ្លេចនោះ គឺការបង្ហាញពី សេចក្ដីស្រឡាញ់ របស់អ្នក ទៅកាន់ដៃគូ តាមរយៈ ការញ៉ាំអាហារ ជាមួយគ្នា, ជូនបាច់ផ្កា, មើលកុន , បិទក្រដាសសំគាល់ លើកញ្ចក់.... សកម្មភាពដ៏តូចតាច និងសាមញ្ញនេះ ហើយ ដែលធ្វើ ឲ្យដៃគូ របស់អ្នក កាន់តែ មានភាពរំភើប និងក្ដីសុខ។

ការយល់ឃើញថា ស្រឡាញ់គ្នាយូរហើយ មិនត្រូវការ ឬចាំបាច់ទិញ បាច់ផ្កា ឬធ្វើរឿង ដែលពិសេស រ៉ូមែនទិចនោះ គឺ ជាកំហុសដ៏ ធ្ងន់ធ្ងរមួយ ដោយសារ អារម្មណ៍ ស្នេហា អារម្មណ៍រ៉ូមែនទិច នៅតែចង់មាន ទោះជាអ្នក ចាស់ជរា បាក់ធ្មេញ ឬសក់ស យ៉ាងណាក៏ដោយ។

៣. នៅតែ រក្សាភាព យកចិត្ដ ទុកដាក់, តាមដាន និង សិក្សាពីដៃគូ របស់អ្នក៖ ជាធម្មតា នៅពេលដែល វ័យកាន់តែ ទៅមុខ ចំណង់ចំនូលចិត្ដ ប្រហែល ជាផ្លាស់ប្ដូរ ទៅតាមនោះ ទាំងអស់នេះ ហើយ ដែលអ្នកគួរតែ សិក្សា ពីដៃគូអ្នកគ្រប់ ពេលវេលា មិនត្រឹម តែថ្ងៃដំបូង ដែលណាត់ ជួបគ្នានោះទេ តែ ជារៀងរហូតដល់ ចាស់កោងខ្នង ដើម្បី រក្សាភាពស្និតស្នាល និងទំនាក់ទំនង មួយនេះ។

៤. គឺជា អ្នកស្មគ្រ័ចិត្ដ អស់មួយជីវិត៖ របស់ដ៏សំខាន់បំផុត ដែលអ្នកអាច ផ្ដល់ទៅដៃគូអ្នក គឺ កម្លាំងចិត្ដ , ការគាំទ្រ និងការយល់ ពីអារម្មណ៍ ដៃគូ ដែលទោះបី ជាអ្នក មិនអាច ជួយ ជារបស់ផ្សេងៗ តែផ្លូវ ចិត្ដ គឺជាបញ្ហាដ៏សំខាន់។

៥. មានភាពរីករាយជាមួយគ្នា៖ កុំតឹងតែងខ្លាំង នៅពេលដែល អ្នកទាំងពីរ នៅជាមួយគ្នា ត្រូវបង្កើនអារម្មណ៍ ធូរស្រាល ដើម្បី បង្កើតជា ភាពសប្បាយរីករាយ និងក្ដីសុខ។ 

ដើម្បី ឲ្យ ចំនុចទាំង៥ខាងលើ នេះមាន ប្រសិទ្ធភាព ដៃគូម្ខាងៗ ត្រូវតែ មានទំនួលខុសត្រូវ ទៅលើ គោលការណ៍ របស់ខ្លួន ដើម្បីទំនាក់ទំនងមួយនេះ។ ប្រសិនជាអ្នក ទាំងពីរ ស្ថិតនៅក្នុង ទំព័រតែមួយ និងស្ថិត នៅក្នុងការ ខំប្រឹងតែមួយ នោះ អ្នកទាំងពីរ នឹង ទទួលនូវភាព ស្និលស្នាលជាងមុន និងភាពរីករាយ នឹងនៅតាម ជាប់អ្នកទាំងពីរជានិច្ច៕

 
រូបតំណាង ៖ លោក ញ៉ែម សំអូន និងអ្នកនាង លីនដា ដែលមានចំណងអាពាហ៍ពិពាហ៍ ដ៏ផ្អែមល្ហែម និងវ័យជាង ១០ឆ្នាំ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]