ចិន៖ កាលពីលើកមុន ប្រហែលជាប្រិយមិត្តបានជ្រាប រួចមកហើយ ពីស្រីស្អាតម្នាក់ បានដាក់ចិត្តស្រឡាញ់ បុរសពិការ ជើងម្នាក់ ប្រៀបដូចជា ស្នេហាផ្លេកបន្ទោរ ព្រោះថារយះពេល ដែលនាងស្គាល់គាត់ ពិតជាខ្លីមែនទែន។

ចម្ងល់នៅតែមាន នៅក្នុងចិត្ត មហាជន ពាក់ព័ន្ធទៅនឹង ព័ត៌មានមួយនេះ ដែលកំពុងល្បី នៅលើបណ្តាញអ៊ិនធើណេត ក៏ដោយសារតែ ស្នេហា ឃើញស្រលាញភ្លែត បែបនេះ មិនងាយនឹងជួប ខណះដែល ខាងស្រីជា និស្សិតស្រីស្រស់ស្អាត មានអនាគតវែងឆ្ងាយ បែរជា សុខចិត្ត ដាក់ចិត្តដាក់កាយ រួមរស់ ជាមួួយនឹង បុរសពិការជើង ម្នាក់ ទៅវិញ តើព្រោះតែហេតុអ្វី ឲ្យប្រាកដទៅ?

គួរបញ្ជាក់ដែរថា នាង Xiao Dan វ័យ ២២ឆ្នាំ បានយល់ព្រមរួមរស់ ជាមួយនឹង លោក Kong Chuang វ័យ ២៣ឆ្នាំ ដែលគាត់ ជាជនពិការម្នាក់ ដោយពួកគេ ទើបតែស្គាល់គ្នា បានរយៈពេល ៣ថ្ងៃ ប៉ុណ្ណោះ តាមបណ្តាញ WeChat។ សំរាប់ លោក Kong Chuang  មិនត្រឹមតែ ពិការជើងទេ ថែមទាំងមានជម្ងឺ ប្រចាំកាយទៀតផង ប៉ុន្តែទោះជាយ៉ាងណា នាង Xiao Dan នៅតែសម្រេចចិត្ត រៀបការជាមួយគាត់ ដោយស្ម័គ្រចិត្ត។

បើតាមប៉ាន់ស្មាន របស់អ្នកលេង បណ្តាញសង្គម យ៉ាងច្រើន បាននាំគ្នា បង្ហាញគំនិតរបស់ពួកគេ ដោយគិតថា ច្បាស់ណាស់ នារីម្នាក់នេះ ជ្រើសរើសយកគាត់ ដោយសារតែ គាត់មាន ទម្រង់មុខ ស្រដៀងនឹង តារាចម្រៀងប្រុសតៃវ៉ាន់ ដ៏ល្បីឈ្មោះ គឺលោក Jay Chou ហើយគាត់ថែមទាំងមាន ទេពកោសល្យ ខាងលេងហ្គីតាទៀត ដែលជាហេតុផល ធ្វើឲ្យនាង លង់ស្រឡាញ់គាត់ ដោយមិនដឹងខ្លួន បែបនេះ៕ ចុះសម្រាប់ប្រិយមិត្ត យល់ថា មកពីមូលហេតុ អ្វីដែរ?






នាង Xiao Dan និង លោក Kong Chuang

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]