ភ្នំពេញ៖ កាលពីយប់មិញនេះ តារាជើងចាស់ មួយគូ ដែលមាន មនុស្សជាច្រើន កោតសរសើរ ពី ចំណងស្នេហា អ្នកទាំងពីរ គឺលោក ញ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា បានធ្វើដំណើរ ទៅកាន់ កូរ៉េ ខាងត្បូង ដែលនៅ ក្នុងនោះ គេសង្កេតឃើញ  គូស្នេហ៍ វ័យក្មេងមួយគូ ក៏ជូន ដំណើរ អ្នកទាំងពីរ ដល់ព្រលានយន្ដហោះ អន្ដរជាតិ ភ្នំពេញ ទាំងយប់ផងដែរ។

គូស្នេហ៍ វ័យក្មេង ដែលលើកឡើងខាងលើនេះ គឺជា កញ្ញា គង់ ចាន់ស្រីមុំ និងសង្សារ សំណព្វចិត្ដ លោក សីហា ដែលអ្នកទាំងពីរ បានបង្កើត ជាភាព ភ្ញាក់ផ្អើល  ដល់ ប្ដីប្រពន្ធ ដែលកំពុងមាន ប្រជាប្រិយភាពនេះ ជាពិសេស លោក ញ៉ែម សំអូន ដោយបង្ហាញពី នំខេក ក្នុង ឱកាស ខួបកំណើត របស់លោក។ តាមរយៈសារ ដែលបង្ហោះឡើង បានឲ្យដឹងថា នេះជា នំខួបកំណើត មុនពេល ថ្ងៃកំណើត ពិតមកដល់ របស់ លោក ញ៉ែម សំអូន ដែលប្រហែល ជាអ្នកទាំងពីរ មិនអាច ឆ្លងថ្ងៃ ខួបកំណើត នៅក្នុងស្រុកខ្មែរ បាននោះទេ ទើប កញ្ញា ស្រីមុំ និងលោក សីហា ធ្វើដំណើរ ទៅដល់ ព្រលានយន្ដហោះ ធ្វើឲ្យភ្ញាក់ផ្អើល តែម្ដង ជាមួយ នឹងការ បង្ហាញពី ភាពស្និតស្នាល របស់អ្នក ទាំងពីរ ផងដែរ៕

រូបភាព លោក ញ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា

រូបភាព កញ្ញា គង់ ចាន់ស្រីមុំ និងលោក សីហា

ដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ