ទូរគី៖ ជាការពិត ម្ដាយណាមិនស្រលាញ់កូន ហើយថែមទាំង សុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីឲ្យកូន បានសុខ។ ដោយឡែក នៅក្នុងប្រទេសទួរគី ស្រ្តីម្នាក់បាន សម្លាប់កូនប្រុសខ្លួនទៅវិញ ដែលមាន អាយុ ១០ឆ្នាំ ដោយសារតែមិនចង់ឲ្យ កូនប្រុសរបស់គាត់ ទទួលរងនូវការឈឺចាប់ ជាមួយនឹង រូបរាង របស់ខ្លួន ដែលមានស្លឹកត្រចៀកធំ ខុសគេ។

ករណីនេះ បានកើតឡើង នៅក្នុង មន្ទីរពេទ្យ ហ្គាស៊ី ទីក្រុង អាន់ការ៉ា ប្រទេសទួរគី ដែលស្ត្រីជាម្ដាយ មានឈ្មោះ ណូរេយ សាខេន អាយុ ៣៧ឆ្នាំ បានសារភាព ឲ្យដឹងថា  នាងគឺជាអ្នក សម្លាប់កូនប្រុសខ្លួនឯងពិតមែន ដែលពេលនោះ នាងបាននាំ កូនប្រុសចូលទៅក្នុង បន្ទប់ទឹកមនុស្សស្រី រួចយកកន្សែងបង់-ក ខ្ទប់មុខកូនខ្លួន រហូតដល់ដាច់ខ្យល់ស្លាប់ តែម្តង។ នាងបានបន្តទៀតថា នាងបានចំណាយប្រាក់ មិនតិចទេទៅលើការវះកាត់ កូនប្រុសរបស់នាង ប៉ុន្តែលទ្ធផល ដែលចេញមកនោះ នៅតែដដែល គឺស្លឹកត្រចៀក ទាំងសងខាង កូននាង រឹតតែធំជាងមុនទៅទៀត ហើយនាង ពិតជាមិនចង់ ឃើញកូន ត្រូវគេសើចចម្អក នោះឡើយ។

នាងត្រូវ ប៉ូលីសចាប់ខ្លួនបាន នៅពេលដែល គេបញ្ជូននាង មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយសារតែ ជួបគ្រោះថ្នាក់តាមផ្លូវ ពេលដែលកំពុងបើកឡាន រត់គេចខ្លួន។ ពេលនេះ នាងត្រូវបានជាប់ឃុំឃាំង នៅប៉ុស្ត៍ប៉ូលីស ពីបទល្មើស សំលាប់កូនប្រុស ខ្លួនឯង។

បន្ថែមទៀតផងដែរ គឺលោកវេជ្ជបណ្ឌិត Maltin Yamaz បាននិយាយថា គាត់ពិតជាមាន ការភ្ញាក់ផ្អើល ជាខ្លាំងចំពោះទង្វើរបស់នាង ពីព្រោះការវះកាត់នេះ គឺបានដំនើរការ ទៅយ៉ាងធម្មតា ហើយកំពុងតែ ឈានទៅរក ជោគជ័យផងដែរ។ ចំណែក លោកវេជ្ជបណ្ឌិត ម្នាក់ទៀត ឈ្មោះ Gatric Altok ដែលជាប្រធានផ្នែក វះកាត់នេះ បានមានប្រសាសន៍ថា លោកស្រី នូរេយ មើលទៅ មិនដូចជា មនុស្សដែលមានបញ្ហាផ្នែក សតិអារម្មណ៍នោះទេ ហើយលោកនៅតែ មិនយល់ថាហេតុអ្វី ទើបនាង ដាច់ចិត្ត ហ៊ានធ្វើយ៉ាងដូច្នេះ៕


រូបភាព ពីកាមេរ៉ា សុវត្ថិភាព ពេលកំពុងស្ថិតនៅ មន្ទីរពេទ្យ


មន្ទីរពេទ្យកើតហេតុ


ប្រភព ÷ បរទេស 

ដោយ ÷ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]