អ៊ីស្រាអ៊ែល៖ មានក្រុម អ្នកច្រមុជទឹក មួយក្រុម បានរកឃើញកំណប់ កាក់មាស ដែលជា រតនៈសម្បតិ្ត ដ៏មានតម្លៃបំផុត ដែលមិនធ្លាប់ ត្រូវបាន ប្រទះ ឃើញពីមុនមក នៅតាមឈូងសមុទ្រ មីឌីទែរ៉ានេ ក្នុងប្រទេសអ៊ីស្រាអ៊ែល ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកច្រមុជទឹក ក្នុងប្រទេសអ៊ីស្រាអ៊ែល ពេលប្រទះឃើញ កាក់មាសដ៏ច្រើន នៅពេលដំបូងបានគិតថា គ្រាន់តែជាកាក់ មាសជ័រ សំរាប់ក្មេងលេងប៉ុណ្ណោះ ប៉ុន្តែ ក្រោយពីពិនិត្យឲ្យច្បាស់ ទើបដឹងថា ជាកាក់មាសមែនទែន ហើយ ក្រោយមក ពួកគេ ក៏ផ្តល់ដំណឹងនេះ ទៅដល់អាជ្ញាធរ ក្នុងតំបន់តែម្តង។ ក្រោយពីទទួលដំណឹងនេះ អ្នកជំនាញខាងបុរាណវត្ថុ ក្នុងតំបន់ បានចុះទៅដល់ កន្លែងរក ឃើញកាក់មាសនោះ។ អ្នកជំនាញ បានប្រាប់ឲ្យដឹងថា កាក់មាសដែលបានរកឃើញ នៅក្នុងសមុទ្រ មានចំនួនរហូតដល់ ២,០០០ កាក់ ដែលកាក់ ទាំងនោះ អាចមានអាយុកាល ១,០០០ឆ្នាំ មកហើយ និង ត្រូវបានប្រើក្នុងសម័យ Fatimid Caliphate  ជាសម័យ គ្រប់គ្រងដោយ ស្តេច កាលិហ្វ ដែល ចាប់ពីតំបន់ បស្ចឹមបូព៌ា រហូតទៅដល់ តំបន់អាមេរិកខាងជើង ក្នុងកំឡុងឆ្នាំ ៩០៩ ដល់ឆ្នាំ ១១៧១។


រូបភាព នៅពេលអ្នកច្រមុជទឹក រកឃើញកាក់មាស

យ៉ាងណាមិញ បើតាម លោក គូប៊ី នាយកនៃអង្គភាព បុរាណវិទ្យាសមុទ្រ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការស្វែងរកប្រភពពិត ថាតើ កាក់មាស នេះ នៅក្នុងសមុទ្រ ដោយមូលហេតុអ្វី នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់។ ប៉ុន្តែ លោក គូប៊ី ក៏បានបន្ថែមដោយ សន្និដ្ឋានទៅតាម មូលហេតុថា កាក់មាស អាចប្រហែលជា ស្ថិតក្នុងបាតសមុទ្រ ដោយសារសំពៅដែលមានផ្ទុក ដោយកាក់មាស ទាំងនេះ ធ្វើដំណើរទៅ តំបន់កណ្តាល សម័យនោះ ដែលស្ថិតក្នុងប្រទេសអេហ្ស៊ីប បានលិច ហើយក៏អាចជា ពន្ធអាករ ដែលស្តេចសម័យបុរាណ ប្រមូលពីតំបន់ផ្សេងៗ។ ខណៈដែល លោក គូប៊ី បន្តថា បើតាមទ្រឹស្តីផ្សេងមួយទៀត ទ្រព្យសម្បត្តិកាក់មាសទាំងនេះ អាចជាប្រាក់ ក្នុងសំពៅរបស់ អ្នករកស៊ីជំនួញ ដែលធ្វើពាណិជ្ជកម្ម នៅតាមទីក្រុង នៅជាប់មហាសមុទ្រ មីឌីទែរ៉ានេ ហើយ ក៏បានលិច ក្នុងតំបន់ នៅជិត ប្រទេសអ៊ីស្រាអ៊ែលតែម្តង ។

តែគួរបញ្ជាក់ដែរថា ក្រុមអ្នកច្រមុជទឹក ដែលបានរកឃើញ កាក់មាស មិនត្រូវបានផ្តល់ជារង្វាន់ លើកទឹកចិត្តនោះឡើយ ខណៈ បច្ចុប្បន្ននេះ កាក់មាសទាំងអស់ ត្រូវបានក្លាយជា រតនៈសម្បត្តិជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល៕


កាក់មាស មានអាយុកាល ១,០០០ឆ្នាំ ដែលរកឃើញ មានដល់ ២,០០០ កាក់

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]