ចិន៖ បុរសជាប្តីម្នាក់ឈ្មោះ Xu Wenwu ជាប្រជាជនរស់នៅក្រុង Changchun ដែលស្ថិតក្នុងខេត្ត Jilin បានបរិច្ចាគឈាមជាង ១៤៧ ដងកំឡុងពេល១០ ឆ្នាំមកនេះ។


លោក Xu កំពុងមើលថែ អ្នកស្រី Wang ដែលកើតជំងឺខ្វះឈាមក្រហម

ការបរិច្ចាគឈាមដ៏ច្រើននេះ គឺធ្វើឡើងដើម្បីជួយដល់ប្រពន្ធរបស់គាត់ គឺអ្នកស្រី Wang Xiaoying ដែលកើតជំងឺខ្វះឈាមក្រហម (anemia) និងរោគខ្សោយសាច់ដុំ (myasthenia) ដោយសារតែ បទបញ្ជារបស់កន្លែងផ្តល់ឈាម អនុញ្ញាតឲ្យអ្នកជំងឺ ប្រើប្រាស់ឈាម ដោយមិនគិតថ្លៃ បើសិនមាន អ្នកមកបរិច្ចាគឈាមសងវិញឲ្យទៀងទាត់។

លោក Xu និង អ្នកស្រី Wang បានរៀបការកាលពីឆ្នាំ ១៩៩៥។ នៅក្នុងឆ្នាំ ២០០៣ ប្រពន្ធរបស់គាត់បានធ្លាក់ខ្លួនឈឺ ដោយសារកើតជំងឺខ្វះឈាមក្រហម។ ជំងឺនេះតំរូវឲ្យ អ្នកស្រី Wang ត្រូវទៅចាក់បញ្ចូលឈាមជាញឹកញាប់ ធ្វើឲ្យលោក Wang ដែលមានមុខរបរ ត្រឹមជាជាងភ្លើងពិបាកក្នុងការទប់ ទល់នឹងការចំណាយ លើថ្លៃព្យាបាលរបស់ប្រពន្ធ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក Xu បានដឹងពីគោលការណ៍ នៃការបរិច្ចាគឈាម គាត់ក៏បានទៅផ្តល់ឈាមជាប្រចាំ៕


ជាង ១០ឆ្នាំមកនេះ គាត់បរិច្ចាគឈាមជាង ១៤៧ ដងដើម្បីបានឈាម ជួយប្រពន្ធដោយមិនគិតថ្លៃ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]