អង់គ្លេស៖ កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនមួយ មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ឈ្មោះ Goldgenie បានបង្ហាញជាសាធារណៈនូវទូរស័ព្ទ ដែលគេឲ្យឈ្មោះថា ទូរស័ព្ទ iPhone 6 ដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក។ ស្ថាបនិកក្រុមហ៊ុនខាងលើ ឈ្មោះ Laban Roomes បានឲ្យដឹងថា ទូរស័ព្ទ iPhone 6 នេះ ជាទូរស័ព្ទថ្លៃបំផុត នាពេលបច្ចុប្បន្ន ហើយលោក ហ៊ាននិយាយថា វាមានតំលៃថ្លៃជាងការ ទិញកោះតូចមួយទៅទៀត។


iPhone 6 ស្រោបមាស ២៤K និងពេជ្រតំលៃ ៣.៥១ លានដុល្លារសហរដ្ឋអាមេរិក

ទូរស័ព្ទដែលគេឲ្យ ឈ្មោះថា Diamond Ecstasy iPhone នេះ ដាំទៅដោយពេជ្រប្រភេទ VS1 និង ស្រោបដោយមាស ២៤ ការ៉ាត់ មានតំលៃសរុបខ្ទង់ ៣.៥១ លានដុល្លារសហរដ្ឋអាមេរិក។ តាមការពិត ក្រុមហ៊ុនដដែលនេះ បានយកទូរស័ព្ទ iPhone 6 មកស្រោបលោហធាតុ មានតំលៃ ទៅតាមប្រភេទផ្សេងៗគ្នា ដែលមានដូចជា iPhone 6 ស្រោបមាស ២៤K, ស្រោបមាសប្រភេទ Rose Gold ឬក៏ផ្លាកទីន និង ដាំដោយពេជ្រ រាប់រយគ្រាប់ជាដើម។

គួរបញ្ជាក់ផងដែរថា តំលៃរបស់ទូរស័ព្ទ iPhone ទាំងនោះ អាចចាប់ពី ១,៥០០០ដុល្លារអាមេរិក ទៅ ៣.៥ លានដុល្លារអាមេរិក ដែលអាស្រ័យទៅលើ តំលៃវត្ថុធាតុដើមដែលគេ យកមកផលិត៕


ទូរស័ព្ទ iPhone ដាំពេជ្រ


ទូរស័ព្ទ iPhone ស្រោបដោយផ្លាទីន

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]