អង់គ្លេស៖ សត្វឆ្កែរោមខ្មៅមួយក្បាល ត្រូវបានបុរសម្នាក់ យកទៅចងចោល នឹងរបងដែក មុនពេលដែលបុរសនោះ ឡើងជិះឡានតាក់ស៊ីទៅបាត់ ដោយទុកតែប្រអប់ជ័រដាក់ទឹក មួយប៉ុណ្ណោះឲ្យវា។ រយៈពេលជាង ១ ម៉ោង សត្វឆ្កែដ៏គួរឲ្យអាណិត មួយក្បាលនោះ នៅស្ងៀម រង់ចាំម្ចាស់វាត្រឡប់មកវិញ ដោយយំ សម្រក់ទឹកភ្នែក ថែមទៀតផង។


ឆ្កែរោមខ្មៅមួយក្បាលយំសម្រក់ទឹកភ្នែក

អ្នកដែលដើរកាត់នោះ ពេលដែលឃើញឆ្កែ ត្រូវគេបោះបង់ចោល និងយំដូច្នេះ ក៏បានរាយការណ៍ ទៅបុគ្គលិកស្ថានីយរថភ្លើង Eastbourne ស្ថិតនៅតំបន់ East Sussex ហើយអ្នកមើលថែទាំឆ្កែនៅ តំបន់នោះក៏បានយកវា ដាក់កន្លែងមើលថែឆ្កែ ដើម្បីរង់ចាំស្វែងរកម្ចាស់របស់វា។ បើសិនជាពួកគេបរាជ័យ ក្នុងការស្វែងរកម្ចាស់ គេសង្ឃឹមថា នឹងមានអ្នកថ្មីយកវា ទៅចិញ្ចឹមបន្ត ដូចករណី ឆ្កែ ឈ្មោះ Kai មួយក្បាលដែលម្ចាស់របស់វា យកទៅបោះបង់ចោលដែរ នៅស្ថានីយរថភ្លើងប្រទេស ស្កុតឡែន ដោយបន្សល់ទុកត្រឹមខ្នើយកើយ ចាន និងតុក្កតាមួយប៉ុណ្ណោះក្បែរវា។

អ្នកនាំពាក្យស្ថានីយរថភ្លើង Eastbourne បានឲ្យដឹងថា ពួកគេមានអ្នករាយការណ៍មកប្រាប់ថា កាលពីពេលរសៀលមានគេ យកសត្វឆ្កែមកចងទុក ចោលជាងមួយ ម៉ោងនៅស្ថានីយ៍។ ពេលនេះក្រុមការងារ របស់លោកបានយកវា ទៅដាក់នៅកន្លែងថែរក្សាសត្វឆ្កែហើយ និងអំពាវនាវឲ្យម្ចាស់ទាក់ទងមកក្រុម គាត់ដើម្បីយកឆ្កែត្រលប់ទៅវិញ៕


វាត្រូវម្ចាស់យកមកចោលនៅស្ថានីយរថភ្លើង ដោយដាក់ត្រឹមទឹកក្នុងប្រអប់ជ័រមួយឲ្យផឹក


ករណីស្រដៀងគ្នានេះ មានឆ្កែមួយក្បាលឈ្មោះ Kai ត្រូវម្ចាស់ចោល តែត្រូវបានគេរើសយកចិញ្ចឹមបន្ត

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]