ចិន៖ នារីជនជាតិ អ៊ុយក្រែន ឈ្មោះ Sasha វ័យ ២៦ឆ្នាំម្នាក់ បានសុំមិត្តប្រុស វ័យ៣០ ឆ្នាំ របស់នាង ឈ្មោះ Dabin រៀបការ កាលពីថ្ងៃ១៤ កុម្ភៈ នៅទីក្រុង Dujiangyan ខេត្ត Sichuan។ Sasha បានរាំបទ ដែលមានចំណង់ជើងថា “Little Apple” ដោយស្លៀកពាក់ តែងខ្លួនជា ខ្លាឃ្ញុំ ផេនដា (panda) មុនពេលនាង សុំ Dabin រៀបការជាមួយ។

ពីដំបូងឡើយនៅប្រហែលម៉ោង ១១ព្រឹកថ្ងៃ១៤ កុម្ភះមានក្រុមមនុស្ស តែងជាខ្លាឃ្មុំផេនដា ចំនួន៦នាក់ រាំបទ Little Apple ជុំវិញលោក Dabin។ នៅពេលដែលរាំចប់ គេឃើញខ្លាឃ្មុំផេនដា មួយក្នុងចំណោមពួកគេ ដោះក្បាលខ្លាឃ្មុំចេញ រួចហើយលុតជង្គង់ ចុះនៅចំពោះមុខ លោក Dabin ទើបលោក Dabin ដឹងថា នាងគឺ Sasha មិត្តស្រីរបស់គាត់។


នាងSasha លុតជង្គង់សុំមិត្តប្រុសរបស់នាងរៀបការ

Sasha បានប្រគល់ផ្កាមួយបាច់ ឲ្យទៅលោក Dabin និងនិយាយថា៖ "Dabin រៀបការជាមួយខ្ញុំទៅ!” ភ្លាមនោះហ្វូងមហាជន ដែលចោមរោមមើលបាន នាំគ្នាស្រែកថា “យល់ព្រមទៅ! ” ។ Dabin ភ្ញាក់ផ្អើល និងរំភើបចិត្ត យ៉ាងខ្លាំង។

លោក Dabin គាត់និយាយថា Sasha ប្រាប់គាត់ថា នាងរវល់ធ្វើការនៅ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដូច្នេះ Dabin បានទៅក្រៅជាមួយមិត្តភក្តិ ដោយមិនដឹងថា នាងបានរៀបចំ ឈុតឆាកដ៏រ៉ូមេនទិច បែបនេះនោះទេ។

ចំនែកឯ Sasha ឯណេះវិញ បានប្រាប់ឲ្យដឹងថា នាងមានគំរោងរៀបចំ ការសុំមិត្តប្រុសរៀបការ យូរណាស់មកហើយ។ គំនិតដែលនាំឲ្យ Sasha តែងខ្លួនជាខ្លាឃ្មុំផេនដា បែបនេះគឺដោយសារតែមិត្តប្រុសនាង តែងតែហៅនាងថាជា ខ្មាឃ្មុំ ផេនដារបស់គាត់។ នារី ជនជាតិអ៊ុយក្រែន វ័យ២៦ ឆ្នាំនេះ បានធ្វើដំណើរ មកទីក្រុង Dujiangyan កាលពី១ឆ្នាំមុន ព្រោះ ប្រាថ្នាចង់ជួប បុរសដែលសាកសមម្នាក់ សំរាប់នាង ហើយនៅពេលដែលធ្វើដំណើរកំសាន្ត ទៅទីក្រុង Chengdu នាង Sasha ក៏បានជួប នឹងលោក Dabin នៅលើរថភ្លើងតែម្តង។

មិត្តភក្តិម្នាក់ របស់ នាង Sasha ឈ្មោះ Xiaotong ប្រាប់ថា កាលនៅលើរថភ្លើង លោក Dabin បានអង្គុយក្បែរ ហើយនិយាយលេង ជាមួយពួកគេ នៅមុនពេលដែលចុះ ពីរថភ្លើង ហើយ Dabin និង Sasha ក៏បាន ផ្តល់ ព័ត៌មានផ្ទាល់ខ្លួន សំរាប់ទាក់ទង ឲ្យគ្នាទៅវិញទៅមក។ ប៉ុន្មានខែក្រោយមក លោក Dabin បានអញ្ជើញ មិត្តភក្តិរបស់ Sasha ញ៉ាំអាហារជុំគ្នា ទើបអ្នករាល់គ្នាដឹងពី ទំនាក់ទំនង របស់អ្នកទាំងពីរ កាន់តែច្បាស់៕


នាងបានកុហកលោក Dabin ថាជាប់រវល់នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់


លោក Dabin គឺជាជនជាតិចិន ខណៈ នាងSasha គឺជាជនជាតិអ៊ុយក្រែន


ស្នេហារបស់ពួកគេកើតឡើងពេលដែលពួកគេជួបគ្នាដំបូងនៅក្នុងរថភ្លើង


នាង Sasha តែងខ្លួនជាខ្លាឃ្មុំផេនដា ព្រោះតែលោក Dabin តែងតែហៅនាងថាកូនខ្លាឃ្មុំផេនដា

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]