អាមេរិក៖ នាងមានបេះដូង របស់ខ្ញុំហើយ ពេលនេះ នាងមានក្រលៀន របស់ខ្ញុំទៀត” នេះគឺជាសំដីរបស់ បុរសជាប្តីម្នាក់ឈ្មោះ Richard Mach ដែលគាត់បានបរិច្ចាគ ក្រលៀនរបស់គាត់ ឲ្យទៅប្រពន្ធឈ្មោះ Joy Mach ដែលមានជំងឺ សំរាប់ជាកាដូថ្ងៃបុណ្យ នៃសេចក្តី ស្រលាញ់។ ការវះកាត់ប្តូរក្រលៀនរបស់ពួកគាត់ ទាំង២ ធ្វើឡើង នៅមន្ទីរពេទ្យ ទីក្រុងញូវយ៉ក ឈ្មោះ New York Presbyterian។

អ្នកស្រី Joy Mach ដែលរងការ ចុកចាប់ដោយសារ ជំងឺពោះវៀនស្រាប់ បានចាប់ផ្តើម មានបញ្ហាក្រលៀនប៉ុន្មានឆ្នាំ មកនេះ។ ការប្តូរក្រលៀននឹងធ្វើឲ្យអ្នកស្រី ជៀសផុតពីភាព ឈឺចាប់ ដោយការព្យាបាល លាងឈាម (dialysis treatment)។


បុរសជាប្តីឈ្មោះ Richard Mach និងប្រពន្ធឈ្មោះ Joy Mach

វាគឺជាកាដូមួយ ដ៏អស្ចារ្យបំផុត! ពួកយើងនាំគ្នា សើចពីរឿងនេះ ព្រោះតែគាត់ (ប្តីអ្នកស្រី) មិនដឹងផ្តល់អ្វី ជាកាដូសំរាប់គាត់ជាង ៤០ឆ្នាំមកនេះ ដូច្នេះហើយ គាត់បាន បរិច្ចាគសរីរាង្គមួយ របស់គាត់ឲ្យមកខ្ញុំ” អ្នកស្រី Joy Mach បាននិយាយដូច្នេះ។

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធដែលជា អ្នករស់នៅទីក្រុងញូវយ៉កទាំងពីរ បានជួបគ្នាដំបូង កាលពីថ្ងៃ ១១ ខែមករាឆ្នាំ ១៩៤៧។ លោក Richard Mach បានប្រារព្ធ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដំបូងបំផុតរបស់គាត់ ដោយឲ្យផ្កាកុលាប២ទង ទៅអនាគតភរិយា។ ៣ ឆ្នាំក្រោយមក ពួកគាត់បានរៀបការ និងមានកូនស្រី ២នាក់ ម្នាក់ឈ្មោះ Lindsay បច្ចុប្បន្នមានអាយុ ៣០ ឆ្នាំ និង កូនស្រីពៅឈ្មោះ Danielle មានអាយុ ២៦ឆ្នាំ៕


លោក Richard Mach និងក្រុមគ្រួសាររបស់គាត់

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]