ភ្នំពេញៈ ក្រោយពីបាន បញ្ចេញលក់នូវម៉ូតូ Suzuki nex ប្រភេទ Scooter លេខអូតូ កំលាំង 113cc កាលពីថ្ងៃទី 22 មិថុនា ឆ្នាំ 2012 រួចមក ក្រុមហ៊ុន អូ អឹម ស៊ី ដោយបានការសហការ ជាមួយរោងចក្រ Cambodia Suzuki Motor បានធ្វើការបញ្ចេញលក់នូវ ម៉ូដែលដ៏ពេញនិយមគឺ SuzukI Smash V ម៉ូដែលថ្មីឆ្នាំ 2013 កាលពីល្ងាចថ្ងៃទី 09 កក្កដា ឆ្នាំ 2012 នៅទីតាំង Showroom កាច់ជ្រុងស្តុបពេទ្យ ចិន ក្រោអធិបតីភាព លោក ឧកញ៉ា ស៊ីវ ថៃ នាយកក្រុមហ៊ុន  អូ អឹម ស៊ី ។

លោកឧកញ៉ា ស៊ីវ ថៃ បានមានប្រសាសន៏ថា ម៉ូតូ Smash-V FW115 ស៊េរីឆ្នាំ2013 ត្រូវបានស្ថាបនា ដោយផ្អែកលើ មូលដ្ឋានសំខាន់ៗ ៦ចំណុចដូចជា មានលក្ខណៈខាងក្រៅស្អាត សង្ហារ ទំនើប ទាន់សម័យ សក្តិសមមនុស្សគ្រប់វ័យ , រឹងមាំប្រើធន់បានយូរ និងបើកបរមានលំនឹងស្ថេរភាពល្អ , កំលាំងម៉ាស៊ីនខ្លាំង 113CC, សំឡេងម៉ាស៊ីនស្ងាត់, ស៊ីសាំងតិច និង ចំហេះបានល្អ មិនបន្សល់ទុកកាកសំណល់ មិនបំពុលបរិស្ថានជាដើម ។

លោកបានបន្ថែមថា ក្រៅពីចំណុចជាមូលដ្ឋានសំខាន់ៗទាំង៦ ខាងលើ នេះ Smash-V FW115 ក៏មានចំណុច កែប្រែដ៏ទាក់ទាញមួយ ចំនួនទៀតដូចជា ផ្ទៃកុងទ័របានរចនាពណ៌ថ្មី ស្រស់ស្អាតបែបស្ព័រ , តែមអាវសង្ខាងរចនាម៉ូត បែបសម័យទំនើបកាន់តែបង្កើនសម្រស់ Smash-V FW115 ទ្វេដង

,ចង្កឹះលេខក្រូម៉េ រលោងចាំងឆ្លុះ គួរឱ្យគយគន់, ឈ្នាន់ហ្រ្វាំងបានប្តូរទៅជាក្រូម៉េ  រលោងស្អាត កាន់តែធ្វើឱ្យទាក់ទាញ, ម៉ារឺវ៉េនក្រូម៉េ ភ្លឺ រលោង កាន់តែបង្កើនសោភ័នភាព Smash-V មួយកំរិតទៀត, ដុំឌីសហ្រ្វាំងបូមមុខ បានប្តូរទៅជាពណ៌ទឹកមាសយ៉ាងស្រស់ស្អាត, បង្ហាញនូវភាពរីករាយរបស់ Smash

លោក Takeshi Nishiguchi ប្រធានផែ្នកផលិតកម្ម  នៃរោងចក្រ Cambodia Suzuki Motor បានលើឡើងអំពី ម៉ូតូ Suzuki Smash V (2013) សេរីថ្មីនេះ ដោយមានការកែប្រែថ្មីដូចជា ការប្តូរពណ៌កុងទ័រ ទៅជាពណ៌ក្រហម ដ៏ទាក់ទាញ ស្រស់ស្អាត រចនាតែមថ្មី ជាពិសេសលោក បានបន្ថែមថា ជាការឆ្លើយតប ដ៏ច្បាស់លាស់ទៅនឹង សំណូមពររបស់ អស់លោកអ្នក ម៉ារីវេន   ឈ្នាន់ហ្រ្វាំងនិងចង្កឹះលេខ ត្រូវបានកែប្រែ ទៅជាក្រូម៉េរលោងស្អាត គួរឱ្យ ចាប់អារម្មណ៍ ដូចគ្នាទៅនឹងម៉ូដែល Suzuki Viva បេះបិទ ។ បន្ថែមលើសពីនេះយើងបានប្រើ  Logo  115  ថ្មីលើអាវចំហៀង សងខាងដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីកំលាំងម៉ាស៊ីនខ្លាំង និងមានប្រសិទ្ធិភាព ខ្ពស់ ។

លោក Takeshi Nishiguchi មានប្រសាសន៏ថា ម៉ូតូ  Smash   V    របស់យើងកំពុង តែទទួលបាន នូវកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញ ចាប់តាំងពីការចេញលក់ ក្នុងឆ្នាំ២០១០ គឺកេរ្តិ៍ឈ្មោះនៃកំលាំង និងប្រសិទិ្ធភាព ម៉ាស៊ីនដ៏ល្អឥតខ្ចោះរបស់វា ព្រមទាំងការសន្សំសំចៃប្រេងសាំងប្រកបដោយប្រសិទិ្ធភាព សេដ្ឋកិច្ចខ្ពស់ និងម៉ាស៊ីនមានសំលេងស្ងាត់ល្អ ។ យើងមានជំនឿជឿជាក់ថាម៉ូដែល ២០១៣ អាចដាស់ និង បង្កើនអារម្មណ៍ ដិតដាមកាន់តែខ្លាំងក្លា ហើយយើងរំពឹងការលក់របស់ម៉ូដែលនេះនឹងមានសន្ទុះជាថ្មីម្តងទៀត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]