អង់គ្លេស៖ ក្រុមគួ្រសារ ជនជាតិអង់គ្លេសមួយ  បានភ្ញាក់ផ្អើល ជាខ្លាំង ដោយសារតែ ពួកគេទើបតែ ទទួលបាន កញ្ចប់កាដូ បុណ្យណូអ៊ែល ក្រោយពី កាដូ ដែលត្រូវបានផ្ញើរពី ប្រទេសបារាំងនេះ ត្រូវបានផ្ញើរច្រលំ មកកាន់ប្រទេសកម្ពុជា ជំនួសឲ្យការផ្ញើរ ទៅផ្ទះ របស់គ្រួសារនេះ ដែលស្ថិត ក្នុងទីក្រុង ខេមប្រ៊ីត (Cambridge) ប្រទេសអង់គ្លេស ទៅវិញ ។

ប្រភពបានឲ្យដឹងថា គួ្រសារនេះ ទើបទទួលបាន កញ្ចក់កាដូនេះ កាលពីថ្ងៃសៅរ៍កន្លងទៅ មុនថ្ងៃបុណ្យក្តីស្រលាញ់ ក្រោយរយៈពេល ៥០ថ្ងៃ  បន្ទាប់ពី មិត្តភក្តិរបស់ សមាជិកគ្រួសារនេះ បានផ្ញើរកញ្ចប់កាដូសំរាប់ បុណ្យណូអ៊ែល ពីទីក្រុងប៉ារីស ប្រទេសបារាំង ។ តាមប្រភពដដែល បានឲ្យដឹងថា គេប្រាកដច្បាស់ថា កញ្ចប់កាដូ បុណ្យណូអ៊ែលនេះ ប្រាកដ ជាត្រូវបាន ផ្ញើរច្រលំពីកន្លែង ប៉ុស្តិ៍ប្រៃសណីយ៍ ក្នុងប្រទេសបារាំង ដោយសារ លើកញ្ចប់ នេះមាន បិទអក្សរ "Missent to Cambodia" ខណៈដែល ពាក្យប្រទេសកម្ពុជា សរសេរទៅជា ភាសា បារាំងគឺ « Cambodge » ។

ជាលទ្ធផល កញ្ចប់កាដូនេះ ត្រូវបាន ធ្វើដំណើរ រាប់ពាន់គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាច្រើន មុននឹង មកដល់ប្រទេសកម្ពុជា ហើយ ក៏ត្រូវ ផ្ញើរទៅ កាន់គ្រួសារនេះវិញ  ក្រោយពីអ្នកផ្ញើរកាដូ បានទូរសព្ទ ទៅកាន់គ្រួសារនេះ ដើម្បីសួរអំពី កាដូ អំណោយបុណ្យណូអ៊ែល ដែលបានផ្ញើរទៅនោះ។

គួរបញ្ជាក់ដែរថា ក្នុងកញ្ចក់កាដូ គឺគ្មានអ្វីមានតម្លៃនោះទេ គ្រាន់តែជា សៀវភៅចំនួនប៉ុន្មានក្បាលដែល ត្រូវបានផ្ញើរមកឲ្យ ក្មេងប្រុសបី នាក់ក្នុង គ្រួសារតែ ប៉ុណ្ណោះ  ខណៈដែល ពួកគេ រីករាយជាខ្លាំង ដែលទទួល អំណោយនេះ ដោយសារពួកគេ គិតថា កាដូនេះ ពិតជា មានតម្លៃ ដោយបាន ធ្វើដំណើរ ស្ទើរពេញពិភពលោក ៕




ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]