ក្រុមហ៊ុន Huawei Consumer Business Group (BG) បានប្រកាសលទ្ធផល ហិរញ្ញាវត្ថុ ប្រចាំឆ្នាំ២០១៤ របស់ខ្លួន ដោយប្រាក់ចំណូល នៃការលក់សរុប បានកើតឡើង ច្រើនជាងឆ្នាំមុន រហូតដល់ទៅ ៣០ភាគរយ ឬស្មើនឹង ១២,២ពាន់លានដុល្លារ។ ចំនែកឯការនាំចេញ ក៏បានកើនឡើង ចំនួន ៧,៨ភាគរយ នៃចំនួនសរុប ១៣៨លានគ្រឿង ក្នុងនោះរួមមាន ទូរស័ព្ទដៃស្មាតហ្វូន ៧៥លានគ្រឿង តំណាងឲ្យ ការកើនឡើង ចំនួន ៤៥ភាគរយ បើប្រៀបធៀប ទៅនឹងឆ្នាំមុនៗ។

លោក Richard Yu នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huawei បានមានប្រសាសន៏ ថា “យុទ្ធសាស្រ្ត របស់យើង គឺផ្តោតសំខាន់ទៅលើ គុណភាព និងការធានារ៉ាប់រង ចាប់ពីផលិតផល ខ្នាតកណ្តាល រហូតដល់ ផលិតផល ដែលមានតំលៃខ្ពស់ ខណៈសមិទ្ធិផល នៅក្នុងវិស័យ មួយចំនួន រួមទាំង ផលិតផល R&D, ការយល់ដឹងអំពីម៉ាក, ការអភិវឌ្ឍន៍បណ្តាញ និងកំណើន នៅក្នុងចំណែកទីផ្សារ បានធ្វើឲ្យយើង ឈរនៅលំដាប់ លេខ៣ នៅលើទីផ្សារ ទូរស័ព្ទដៃស្មាតហ្វូន ទូទាំងពិពភលោក។ ឥទ្ធិពលជាសកល នៃម៉ាកយីហោ របស់យើង (Huawei) បានបន្ត ភាពល្បីល្បាញ ខណៈ Huawei បានក្លាយជា ក្រុមហ៊ុនចិន ដែលទទួលបាន ជោគជ័យ ដំបូងគេបង្អស់ ដែលមានឈ្មោះ នៅក្នុងបញ្ជី កំពូងផលិតផល ជាង១០០ ម៉ាក ទូទាំងពិភពលោក ប្រចាំឆ្នាំ២០១៤ (Top 100 Global Grands of 2014) ”។

ភាពជោគជ័យពិសេស ពីផលិតផលតម្លៃមធ្យម ដល់តម្លៃខ្ពស់

ក្នុងចំណោមសមិទ្ធិផល គួរឱ្យកត់សម្គាល់ ជាច្រើន ក្នុងឆ្នាំ២០១៤ គឺជាការនាំចេញ នូវទូរស័ព្ទដៃស្មាតហ្វូន ដែលបានកើនឡើង ដល់ទៅ ១៨ភាគរយ ឯណោះ។ ជាមួយគ្នានេះដែរ ទូរស័ព្ទដៃស្មាតហ្វូន Huawei P7 គឺជាផលិតផលស្មាតហ្វូន លំដាប់ខ្ពស់ របស់យើង ដែលបាន ធ្វើការនាំចេញ ជាសកល រហូតដល់ទៅ ៤លានគ្រឿង ក្នុងរយៈពេល ត្រឹមតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីវា ត្រូវបានបង្កើតឡើង នៅទីក្រុងប៉ារីស ក្នុងខែឧសភា ខណៈពេលដែល ទូរស័ព្ទដៃស្មាតហ្វូន Huawei Mate7 ទទួលបានចំណូល លើសលុបផងដែរ ក្នុងចំណោម ប្រតិបត្តិការណ៏ អាជីវកម្ម នៅក្នុងទីផ្សារ ទាំងអស់ និងបាននាំចេញ ជាង២លានគ្រឿង ក្នុងរយៈពេល ត្រឹមតែ ៣ខែប៉ុណ្ណោះ ចាប់តាំងពីវា បានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំមុន។


Huawei P7



Huawei Mate7

ការរីកចំរើនយ៉ាងឆាប់រហ័សនៃផលិតផល

កំណើននៃប្រាក់ចំណូល បានកើនឡើង គួរឲ្យកត់សំគាល់ រហូតដល់ទៅ ៤១ភាគរយ នៃប្រាក់ចំណូល សរុប។ កាលពីចុងឆ្នាំ២០១៤ ក្រុមហ៊ុន Huawei Consumer BG បានបង្កើតហាង លក់ទូរស័ព្ទដៃ Huawei ចំនួន៦៣០កន្លែងទៀត ដែលវាជាកត្តា រួមចំណែក យ៉ាងសំខាន់ ក្នុងការបង្កើន ការលក់ និងផ្តល់បទពិសោធន៏ និងភាពងាយស្រួល ដល់អតិថិជន ក្នុងការទិញ ទូរស័ព្ទដៃ ម៉ាក Huawei ទាំងនៅក្នុង និងក្រៅប្រទេស។

Huawei កំពុងក្លាយជាម៉ាក ដែលល្បី និងទទួលស្គាល់ ទូទាំងពិភពលោក

ប្រជាប្រិយភាព នៃទូរស័ព្ទដៃស្មាតហ្វូន ម៉ាក Huawei កំពុងរីកលូតលាស់ យ៉ាងខ្លាំង នៅក្នុងចំណោម អ្នកប្រើប្រាស់ ហើយបានផ្តល់ បទពិសោធន៏ជាច្រើន ដល់អ្នកប្រើប្រាស់ ខណៈការធ្វើឲ្យស្គាល់ នូវម៉ាក Huawei បានបន្តពង្រីកឡើង នៅជុំវិញភពលោក។ របាយការណ៍ថ្មីមួយ របស់ក្រុមហ៊ុន ស្រាវជ្រាវ ផ្នែកទីផ្សារ IPSOS បានធ្វើការ ស្ទង់មតិអតិថិជន ដែលរស់នៅ ក្នុងប្រទេសខុសៗគ្នា ចំនួន៣២ប្រទេស ដោយបាន រកឃើញថា ការស្គាល់នូវ ផលិតផលម៉ាក Huawei បានកើនឡើង ពី ៥២ភាគរយ នៅក្នុងឆ្នាំ២០១៣ ទៅ ៦៥ភាគរយ នៅក្នុងឆ្នាំ២០១៤ នេះសបញ្ចាក់ ឲ្យឃើញថា ស្លាកយីហោ Huawei នេះ ត្រូវបានទទួលស្គាល់ ដោយជិតពីរភាគបី នៃប្រជាជន នៅក្នុងប្រទេស ទាំងនោះ។ បើយោងតាម IPSOS បានឲ្យដឹងទៀតថា ចំនួនអ្នកគាំទ្រ ផលិតផលម៉ាក Huawei បានកើនឡើងដល់ ៤៣ភាគរយ ធ្វើឲ្យ Huawei ក្លាយជាម៉ាក ដែលឈរនៅលើ លំដាប់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Huawei ក៏មានកំពូល ស្មាតហ្វូន ចំនួន ៣ម៉ូឌែល ដែលបានធ្វើឲ្យ មានសន្ទុះយ៉ាងខ្លាំង និងបានឆ្លុះបញ្ចាំង ពីភាពជោគជ័យ របស់ក្រុមហ៊ុន Huawei ក្នុងការធ្វើអោយ ប្រសើរឡើង នូវបទពិសោធ របស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ និងពង្រឹង ការប្រកួតប្រជែង នៅលើឆាកពិភពលោក។

ស្មាតហ្វូន Huawei Honor-Dual Sim និងយុទ្ធសាស្រ្ត ដ៏អស្ចារ្យ

ទូរស័ព្ទដៃ Huawei សេរ៊ី Honor ដែលបានដាក់បង្ហាញ ដោយក្រុមហ៊ុន Huawei កាលពីឆ្នាំមុន ក៏បានផ្តល់ស្នាដៃ ដ៏អាស្ចារ្យផងដែរ នៅក្នុងឆ្នាំ២០១៤ ដោយទូរស័ព្ទដៃ សេរ៊ី Honor នេះ បានលក់ចេញ ជាង២០លានគ្រឿង ក្នុងនោះសេរ៊ី Honor 3C មានជាង ៨លានគ្រឿង ស៊េរី Honor 3X ជាង ៤លានគ្រឿង និង Honor 6 ជាង ៣លានគ្រឿង។ នៅចុងឆ្នាំ២០១៤ នេះដែរ ទូរស័ព្ទដៃ Huawei សេរ៊ី Honor បានមានវត្តមាន ជាង ៦០ប្រទេស/តំបន់ ហើយ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Huawei Consumer BG បានផ្តោតសំខាន់ ទៅលើគុណភាព និងការធានា រ៉ាប់រង ចាប់ពីផលិតផល ដែលមានតំលៃមធ្សម រហូតដល់ផលិតផល ដែលមានតំលៃខ្ពស់ ចាប់តាំងពី ចុងឆ្នាំ២០១២ ពោលគឺចាប់ពី សេរ៊ី Huawei P1 ដល់ P7, សេរ៊ី Huawei Mate ដល់ Mate 7, សេរ៊ី Huawei Honor 6 ដល់ Honor 6 Plus។

លោក Shao Yang បានដែលជា អនុប្រធាន ផ្នែកទីផ្សារ របស់ក្រុមហ៊ុន Huawei Consumer BG បានមាន ប្រសាសន៏ថា "នេះជាយុទ្ធសាស្រ្ត Dual-Huawei & Honor Brand ដែលទទួលបាន នូវភាពជោគជ័យ ដ៏ខ្ពង់ខ្ពស់ ដោយការបង្កើត ចំណុចរួម ដ៏អស្ចារ្យ នៅក្នុងការបង្កើន ការយល់ដឹង អំពីស្លាកសញ្ញា និងចំណែកទីផ្សារ របស់ក្រុមហ៊ុន Huawei Consumer BG ទាំងមូល។ ផលិតផលម៉ាក Huawei បានពង្រឹងជំហរ ឈានមុខ របស់ខ្លួន នៅក្នុងទីផ្សារ ស្មាតហ្វូន ខណៈទូរស័ព្ទដៃ ស្មាតហ្វូន សេរ៊ី Honor បានបង្កើតឡើង ហើយធ្វើឲ្យមាន ប្រជាប្រិយភាព ក្នុងចំណោម អ្នកប្រើប្រាស់។


Huawei Honor 6

របាយការណ៏ ដែលមានសន្ទុះ នៅក្នុងឆ្នាំ២០១៥

ឆ្នាំ២០១៥ គឺជាឆ្នាំ នៃការដាក់ពង្រាយ យុទ្ធសាស្រ្ត សម្រាប់ក្រុមហ៊ុន Huawei Consumer BG ដែលក្រុនហ៊ុន នឹងបង្កើនឱកាស តាមវីធីសាស្រ្ត ផ្សេងៗ ដូចជានៅលើ បណ្តាញអ៊ីនធឺណិត ដើម្បីសម្រេចបាននូវ ការទទួលស្គាល់ ឲ្យកាន់តែ ទូលំទូលាយ និងការលក់ផលិតផល រួមទាំងចំណែកទីផ្សារ ផងដែរ។ ក្រុមហ៊ុន Huawei Consumer BG នឹងផ្តោត លើទីផ្សារស្មាតហ្វូន តាមរយៈ ម៉ាកផលិតផល ដើម្បីបង្កើត រូបភាពស្លាកយីហោ របស់ក្រុមហ៊ុន Huawei ដែលជានិមិត្តរូប នៃផលិតផល ដែលមានការច្នៃប្រឌិត និងគុណភាពខ្ពស់។

លោក Richard Yu នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huawei Consumer BG បានមានប្រសាសន៏ថា “ត្រូវសម្លឹងមើល ទៅមុខជានិច្ច! ក្រុមហ៊ុន Huawei Consumer BG មានគោលបំណង ដើម្បីទ្រទ្រង់ និងបង្កើន ការបង្កើត នៅក្នុងឆ្នាំ២០១៤ ហើយនឹងបន្តពង្រឹង នូវគោលជំហរ ឈានមុខគេ នៅលើទីផ្សារស្មាតហ្វូន ជាមួយនឹងគោលដៅ នៃការនាំចេញ ចំនួន១០០លានគ្រឿង នៅក្នុងឆ្នាំ២០១៥នេះ។ ជាមួយនឹង សមត្ថភាព និងបច្ចេកទេស ដ៏អស្ចារ្យ ក្រុមហ៊ុន Huawei Consumer BG នឹងបន្តបង្កើត សេរ៊ីទូរស័ព្ទដៃស្មាតហ្វូន ដ៏អស្ចារ្យ ដទៃផ្សេងទៀត ដល់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោក ហើយនឹងសម្រេច ក្តីសុបិន្តរបស់មនុស្ស នៅគ្រប់ទីកន្លែង”។

ស្មាតហ្វូន Huawei ៣ម៉ូដែល សាកសម ល្អអត់ខ្ចោះ សម្រាប់ មនុស្សសម័យថ្មី

Huawei Mate 7

Huawei Mate 7 គឺជាទូរស័ព្ទដៃស្មាតហ្វូន ដ៏ល្អ និងសាកសមបំផុត សម្រាប់មនុស្សសម័យថ្មី ប្រើប្រាស់ ជាមួយនឹង រូបរាងស្តើង ស្អាតល្អអត់ខ្ជោះ មាំ ងាយស្រួលកាន់ នៅក្នុងដៃ និងមានទំហំអេក្រង់ ៦អ៊ីញ (Full HD) ដែលអាចឲ្យអ្នក កំសាន្តជាមួយនឹង រូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែក។ ជាងនេះទៅទៀត Huawei Mate 7 ដំណើរការនូវ ប្រព័ន្ធប្រតិបត្តិការណ៏ Android 4.4.2 (KitKat) ដែលធ្វើឲ្យវា មានដំណើរការលឿន ហើយថែមទាំងមាន ល្បឿនអ៊ីនធឺណែត លឿនអស់ស្ទះ ជាមួយនឹង បច្ចេកវិទ្យា 4G LTE។ ជាងមួយគ្នានេះដែរ Huawei Mate 7 ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ក្នុងការសន្សំសំចៃ ថាមពលថ្ម ដែលអាចឲ្យលោកអ្នក ប្រើប្រាស់ពេញមួយថ្ងៃ ដោយមិនភ័យព្រួយ ជាមួយនឹង បញ្ហាអស់ថ្មឡើយ។ ចំពោះអ្នកនិយម ចូលចិត្តថតរូបវិញ Huawei Mate 7 នឹងមិនធ្វើឲ្យខកបំណងឡើយ ជាមួយនឹង ទំហំកាមេរ៉ាក្រោយ ១៣មេហ្គាភិចស៊ែល និង ទំហំកាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល (ល្អបំផុតសម្រាប់ Selfie) ថែមទាំងមាន មុខងារពិសេសៗ ជាច្រើនទៀត។




Huawei Mate 7

 

Huawei G7

Huawei G7 គឺជាទូរស័ព្ទដៃស្មាតហ្វូន ដែលល្អបំផុត សម្រាប់យុវវ័យ និងមនុស្សចាស់ ប្រើប្រាស់ ដោយភាពសមសួន ស៊ីវីល័យ និងទាន់សម័យ។ Hauwei G7 ប្រើប្រាស់នូវ បច្ចេកវិទ្យា ចុងក្រោយគេបង្អស់ ដែលមានល្បឿនលឿន ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការណ៏ Android 4.4 (KitKat) ហើយបានរចនាឡើង ជាមួយនឹងរូបរាង ដ៏សមសួន ស្រស់ស្អាត ស្តើង មាំ កែមរាងកោង ហើយតួទាំងមូល ស្រោបដោយ លោហធាតុដែលមាំ និងធន់ មិនរបកថ្នាំ ហើយផ្តល់អារម្មណ៏ថា ជឿជាក់ នៅពេលកាន់ នៅក្នុងដៃ។ Huawei G7 ផ្តល់ឲ្យអ្នក នូវបទពិសោធន៏ដ៏ល្អ ក្នុងការថតរូប និងបង្កើតរូបភាព ដ៏អស្ចារ្យ ជាមួយនឹង កាមេរ៉ាក្រោយ ទំហំ ១៣ មេហ្គាពិចស៊ែល និងកាមេរ៉ាមុខ ទំហំ ៥ មេហ្គាពិចស៊ែល រួមទាំងមុខងារ ពិសេសៗ ដូចជា Quick Capture Function, Front-Facing Panorama Feature និង Facial-Enhancement និងមុខងារពិសេសៗ ជាច្រើនទៀត។ Huawei G7 នេះ មិនត្រូវតែ មានរូបរាង ស្រស់ស្អាត និងមុខងារពិសេសៗ ជាច្រើននោះទេ វាថែមទាំង ផ្តល់ជូនអ្នក នូវបច្ចេកវិទ្យា 4G LTE ដែលអាចឲ្យអ្នក ប្រើប្រាស់អ៊ីនធឺណែត នៅក្នុងល្បឿន យ៉ាងលឿន (លឿនជាង ល្បឿនធម្មតា ៧ដង) និងអាចឲ្យអ្នក ទាញយកទិន្នន័យ ទំហំ ១GB ក្នុងរយៈពេល ត្រឹមតែ ១នាទី, អាចទស្សនាវីដេអូ ដោយមិនមាន ការរអាក់រអួល និងអាច Upload រូបភាព ត្រឹមតែ មួយពព្រិចភ្នែក ប៉ុណ្ណោះ។ Huawei G7 ប្រើប្រាស់នូវ ប្រភេទថ្ម 3000mAh ដែលមិនធ្វើឲ្យអ្នក កើតក្តីបារម្ភ ពីបញ្ហាទូរស័ព្ទ អស់ថ្មឡើយ ពោលគឺ វានឹងផ្តល់ឱកាស ឲ្យអ្នក ប្រើប្រាស់វា ជាមួយនឹង ការកំសាន្ត ទស្សនាវីដេអូ លេងហ្គេម និងស្រាវជ្រាវ បានយូរអង្វែង រហូតដល់ទៅ ពេញ១ថ្ងៃ ឬអាច ទុកចោល (Standby) រហូតដល់ទៅ ៦០០ម៉ោងឯណោះ ក្រោយសាកថ្មពេញម្តង។




Huawei G7

 

Huawei P7

Huawei P7 គឺជាទូរស័ព្ទដៃស្មាតហ្វូន ដែលស្រស់ស្អាត ធន់ និងមាំបំផុត ដោយប្រើប្រាស់នូវ ស្រទាប់ផ្នែកខាងក្រោយ ចំនួន៧ជាន់ ដើម្បីធ្វើឲ្យវា រំលេចនូវ ភាពស្រស់ស្អាត ដែលជាការ រចនាឡើងថ្មី ដំបូងគេបង្អស់ មិនធ្លាប់មាន ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៏ Android 4.4 (KitKat) ដែលមានល្បឿនលឿន។ Huawei P7 ពេញនិយមបំផុត សម្រាប់អ្នកចូលចិត្ត ថតរូប Selfie ដោយ Huawei P7 បានបំពាក់នូវ កាមេរ៉ាមុខ ទំហំ ៨ មេហ្គាភិពស៊ែល និងកាមេរ៉ាក្រោយ ទំហំ ១៣ មេហ្គាភិចស៊ែល ដែលអាចផ្តិតយកថតរូប ភ្លឺច្បាស់ល្អបំផុត និងមានមុខងារ ពិសេសៗ ជាច្រើនទៀត។ Huawei P7 មិនត្រឹមតែ ល្អអត់ខ្ជោះ ទាំងដំណើរ រូបរាង ភាពធន់ និងកាមេរ៉ា ប៉ុណ្ណោះទេ តែវាក៏បាន ប្រើប្រាស់នូវ បច្ចេកវិទ្យា 4G LTE ដែលអាចឲ្យអ្នក ប្រើប្រាស់អ៊ីនធឺណែត ក្នុងល្បឿនលឿនបំផុត ទោះបីជាលេងហ្គេម (Online Game) ឬទស្សនាវីដេអូ YouTube (HD) ក៏មិនមាន ភាពរអាក់រអួលដែរ។ ចំណែកឯថាមពលថ្មវិញ Huawei P7 នេះ ក៏បានប្រើប្រាស់នូវ បច្ចេកវិទ្យាថ្មី ក្នុងការសន្សំសំចៃថ្មដែរ (Ultra Power Saving Mode) ខណៈពេលដែល ថ្មរបស់វា សល់ត្រឹម ១០ភាគរយ អ្នកក៏នៅតែអាច កំសាន្តសប្បាយ ឬទុកចោល (Standby) រហូតដល់ទៅ ២៤ម៉ោងឯណោះ។




Huawei P7

 

អំពីក្រុមហ៊ុន Huawei Consumer BG

ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ១៦ នៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវាកម្ម របស់ ក្រុមហ៊ុន Huawei បានពង្រីក ដល់ជាង ១៧០ប្រទេស និងកំពុងបម្រើ មួយភាគបី នៃចំនួនប្រជាជនសរុប ក្នុងពិភពលោក។ នៅឆ្នាំ២០១៤ ការនាំចេញស្មាតហ្វូន របស់ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់ លេខបី នៅលើ ពិភពលោក។ ក្រុមអាជីវកម្មមួយ ក្នុងចំណោម ក្រុមអាជីវកម្មបី របស់ក្រុមហ៊ុន Huawei មានដូចជា ក្រុមអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) ដែលចែកចាយ នូវផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍ អ៊ីនធើណេត តាមទូរស័ព្ទ (MBB) និងឧបករណ៍ អ៊ីនធើណេត តាមផ្ទះ។ ជាមួយនឹង បទពិសោធន៍អាជីវកម្ម ដ៏លើសលប់ ផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេល ជាង២០ឆ្នាំ ជាបណ្តាញ សកលដ៏ ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភពលោក ព្រមទាំងជាដៃគូ ដ៏មានបទពិសោធន៍។ ក្រុមអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) បានប្តេជ្ញាពាំនាំយក នូវបច្ចេកវិទ្យា ចុងក្រោយបំផុត ជូនដល់អតិថិជន ផ្តល់ជូនពិភពលោក នូវលទ្ធភាពនានា និងការបង្កើត បទពិសោធន៍ ដ៏អស្ចារ្យសម្រាប់ អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕

ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ consumer.huawei.com ឬតាមបណ្តាញសង្គម៖

Facebook: facebook.com/HuaweiDevice

Twitter: twitter.com/HuaweiDevice

Google+: google.com/+HuaweiDevice

YouTube: youtube.com/HuaweiDevice

Flickr: flickr.com/HuaweiDevice

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]