អាមេរិក៖ កូនឆ្កែតូច មួយក្បាល នៅក្នុងទីក្រុង Cedar Rapids បានបោលចូលស្វែងរក ម្ចាស់ រហូតរកឃើញ នៅក្នុង មន្ទីរពេទ្យ ដែលម្ចាស់វា សំរាកព្យាបាល ជម្ងឺមហារីក បើទោះបីជាពី ផ្ទះមកពេទ្យ ត្រូវឆ្លង កាត់ផ្លូវ ជាច្រើន ក៏ដោយ។ អ្នកឃ្លាំមើល កាមេរ៉ា សុវត្ថិភាពនៅ ក្នុងមន្ទីរពេទ្យ បានប្រទះឃើញ កូនឆ្កែនោះ ដើរកាត់ទ្វារ ស្វ័យប្រវត្តិ រួចហើយ បោលចុះឡើង នៅក្នុង មន្ទីរពេទ្យ។


រូបភាពឆ្កែឈ្មោះ Sissyដែលថតចេញពីកាមេរ៉ាក្នុងមន្ទីរពេទ្យ

ឆ្កែមួយក្បាលនេះ មានឈ្មោះថា Sissy ជាកម្មសិទ្ធិ របស់លោកស្រី Nancy Franck វ័យ៦៤ ឆ្នាំ ដែលកំពុងសំរាក នៅមន្ទីរពេទ្យ ២សប្តាហ៍មកហើយ ក្រោយពីបញ្ចប់ការវះកាត់ រួចមក។ លោក Dale Franck អាយុ ៦៦ ឆ្នាំ ដែលត្រូវជាប្តី និង ជាអ្នកនៅផ្ទះ មើលថែឆ្កែឈ្មោះ Sissy និងឆ្កែឈ្មោល មួយក្បាលទៀតឈ្មោះ Barney ដែលវាទាំង ២ កើតពីមេ តែមួយ។

លោក Dale Franck បានប្រាប់ថា Sissy វាបានបាត់ពីផ្ទះ នៅម៉ោង ១ កន្លះ រំលងអាធ្រាត ដែលធ្វើឲ្យលោក ពិបាកចិត្តយ៉ាងខ្លាំង។ គាត់បានតាមរកឆ្កែ គ្រប់ទីកន្លែង និង ស្រែកហៅ Sissy! Sissy! តែទីបំផុត នៅម៉ោង៥ ព្រឹក មានមន្ត្រីខាង សន្តិសុខមន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់ថា ពួកគេរកឃើញ ឆ្កែរបស់គាត់ហើយ។ "សន្តិសុខ បានរកឃើញ លេខទូរស័ព្ទ និងអាស័យដ្ឋាន របស់ខ្ញុំ ដែលដាក់នៅ ជាប់នឹង ប្រឡៅ.ក របស់ Sissy ពេលលឺដូច្នោះ ខ្ញុំបានធូរ ចិត្តបន្តិច និងបានឲ្យ កូនស្រី ទៅយក ឆ្កែមកវិញ ” លោក Dale Franck បានប្រាប់ដូច្នេះ។ យ៉ាងណាមិញ កូនស្រីរបស់ គាត់ត្រូវអនុញ្ញាតិ ឲ្យយកឆ្កែនោះ ចូលទៅក្នុង បន្ទប់សំរាក របស់លោកស្រី Nancy Franck។


គេឆ្ងល់ថាហេតុអ្វីវាដឹងថាម្ចាស់នៅពេទ្យ និងហេតុអ្វីបានជាវាស្គាល់ផ្លូវមកកាន់មន្ទីរពេទ្យ

ពេលចូលដល់ ក្នុងបន្ទប់កូនស្រី លោក Dale Franck បានប្រាប់ម្តាយនាងថា កូនឆ្កែបានរ ត់ពីផ្ទះ តាមរក លោកស្រីដល់ ក្នុងមន្ទីរពេទ្យ ចំណែកឯលោក Dale Franck នៅតែ ឆ្ងល់ថា ហេតុអ្វីបាន ជា ឆ្កែរបស់គាត់ អាចរកមន្ទីរ ពេទ្យឃើញ។ លោក Dale Franck បន្តប្រាប់ថា គាត់ធ្លាប់តែដឹក ឆ្កែទៅ ទទួលប្រពន្ធ នៅកន្លែងធ្វើការ ដែលនៅក្បែរ មន្ទីរពេទ្យ ប៉ុណ្ណោះ ប៉ុន្តែមិនដែលបាន ដើរកាត់ផ្លូវ មន្ទីរពេទ្យ ជាមួយវា ឡើយពីមុនមក៕


លោកស្រី Nancy Franck វ័យ៦៤ ឆ្នាំ និងឆ្កែរបស់គាត់ 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]