បរទេស៖ កន្លងមក អ្នកវិទ្យាសាស្ត្រ ធ្លាប់បានលើកឡើង ជាច្រើនរួច មកហើយពី ផលប៉ះពាល់ ចំពោះសុខភាពមនុស្ស នៅពេលដែល ពួកគេមិនបាន គេងនៅពេលយប់ តែនាពេល ថ្មីៗនេះ ក៏មាន របាយការណ៍ថ្មី បញ្ជាក់អំពី វិធីដើម្បី អាចធ្វើឲ្យមាន ការកាត់បន្ថយ និងជៀសវាង ពីផលប៉ះពាល់ ទាំងនោះ បានផងដែរ។

យោងតាមប្រភព របាយការណ៍ របស់ក្រុមអ្នក វិទ្យាសាស្ត្រនៃ មន្ទីរពិសោធន៍ JCEM របស់ សហរដ្ឋអាមេរិក បានឲ្យដឹងថា ការគេងលក់ យ៉ាងស្រួល មួយស្របក់ គឺអាចជួយ សម្រួលបញ្ហា ចំពោះសុខភាព ដែលបណ្តាលមក ពីផលប៉ះពាល់ នានា ព្រោះតែការគេង មិនលក់ឬក៏ មិនបានគេង នៅពេលយប់។

ក្នុងរបាយការណ៍ នោះក៏បាន បញ្ជាក់បន្ថែម ទៀតថា ការធ្វើពិសោធន៍ ទៅលើមនុស្ស មួយចំនួន ជាពិសេស មនុស្សប្រុស បានបង្ហាញថា នៅពេលដែល ពួកគេមិនបាន គេងលក់ ឬក៏គេងបាន ត្រឹមរយៈពេល ២ម៉ោង នៅពេលយប់ នោះបានធ្វើឲ្យ អ័រម៉ូន មានដំណើរការ មិនប្រក្រតី និងមានផល ប៉ះពាល់ផ្នែក ស្មារតី ដែលធ្វើឲ្យ ពួកគេឆាប់ មានអារម្មណ៍ ធុញថប់ និងតានតឹង។

លើសពីនេះទៀត សារជាតិប្រូតេអ៊ីន ក៏ឆាប់ធ្លាក់ចុះ ជាហេតុធ្វើឲ្យ ប្រព័ន្ធស៊ាំ នៅក្នុងខ្លួន មានការចុះខ្សោយ ជាលំដាប់ និងធ្វើឲ្យ សម្ពាធឈាម ឡើងខ្ពស់ ព្រមទាំងមានបញ្ហា ដល់បេះដូង ថែមទៀតផង។ យ៉ាងណាមិញ ប្រសិនបើ ពួកគេអាច ចំណាយត្រឹម រយៈពេលខ្លី ដើម្បីគេងលក់ បានមួយស្របក់ ប្រកបដោយ ភាពសុខស្រួល នោះមិនថាក្នុង ពេលណានោះទេ ពួកគេអាច នឹងជៀសផុត ពីបញ្ហា និងផលប៉ះពាល់ ដល់សុខភាព ទាំងអស់នេះ។

ទាំងនេះគឺជា គន្លឹះថ្មី ក៏ដូចជាដំបូន្មាន សម្រាប់អ្នកដែល គេងមិនលក់ ឬក៏មិនសូវ ជាបានគេង នៅពេលយប់ ដើម្បីអាចឲ្យ សុខភាពពួកគេ មិនទទួលរងពី ផលប៉ះពាល់ អាក្រក់ណាមួយ នោះឡើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ ការគេង បានមួយស្របក់ ក៏អាចជួយ សម្រួលសុខភាព ឲ្យមានភាព ប្រសើរបាន បន្តិចផងដែរ

ប្រភព៖ ថាម

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]