បន្ទាយមានជ័យ៖ កម្លាំង អហ ឃាត់ខ្លួនមុខសញ្ញារើសអេតចាយ បន្លំគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ពេលរាត្រី បាន០២នាក់ និងអ្នកទទួលទិញ របស់ចោរ០៣នាក់ កាលពីវេលាម៉ោង១ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១២ ។
លោក ហម ម៉ុត មេបញ្ជាការ អហ ក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី០៩ ខែកក្កដា ថា ជនសង្ស័យទាំង នោះរួមមាន១-ឈ្មោះ ដា ណាង ភេទប្រុស អាយុ១៨ឆ្នាំ និង២-ឈ្មោះ រ៉ន រី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មានមុខរបរជាអ្នករើសអេតចាយនៅជាយដែនប៉ោយប៉ែត ជនទាំង០២នាក់នេះជាមុខ សញ្ញា គាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិពេលរាត្រី។
រីឯមនុស្សប្រុសស្រីចំនួន០៣នាក់ទៀតជាអ្នកទទួលទិញផលចោរកម្ម ១-ឈ្មោះ អ៊ុត ណៃហួន ភេទស្រី អាយុ៣២ ឆ្នាំ ជាអាជីវករផ្សារ៉ាថ្មីប៉ោយប៉ែត បានទទួលទិញស្បែកជើងពីជន សង្ស័យខាងលើចំនួន៣២ គូលក់អស់ ២០គូ សមត្ថកិច្ចរកឃើញនៅសល់២គូ ២-ឈ្មោះ ហុង លីម៉េង ភេទប្រុស អាយុ២៧ឆ្នាំ ទទួល ទិញទូរស័ព្ទចំនួន០២គ្រឿង លក់អស់ និង៣-ឈ្មោះ យឿត យួម ភេទប្រុស អាយុ៣៣ឆ្នាំ បានទទួលទិញទូរស័ព្ទ ០១គ្រឿង ពីជនសង្ស័យទាំង០២ខាង លើ។
លោក ហម ម៉ុត បានបន្តថា ជនសង្ស័យទាំង០២នាក់ខាងលើនេះ គឺជាបក្ខពួក របស់ក្រុម ជនសង្ស័យ០៣នាក់ ដែលកម្លាំង អហ ក្រុងប៉ោយប៉ែតចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា បញ្ជូនទៅតុលការ កន្លងទៅ រួមមាន ១-ឈ្មោះ មិច វៀត ភេទប្រុស អាយុ១១ឆ្នាំ មានស្រុក កំណើតនៅស្រុកមង្គលបុរី ២-ឈ្មោះ នឿន ហេង ហៅ អាខ្មៅ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង ៣ ឈ្មោះ យ៉េន ប៊ុនធឿន ហៅអាខួច ភេទប្រុស អាយុ ១៥ឆ្នាំ មានស្រុកនៅខេត្តកណ្តាល បច្ចុប្បន្នពួក គេរស់នៅ ក្រុងប៉ោយប៉ែត គ្មានមុខរបរពិតប្រាកដ ។
ក្រោយសួរនាំជនសង្ស័យទាំង០២នាក់និងក្រុមជនទទួលទិញផលចោរកម្មត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅទីបញ្ជាការដ្ឋាន អ ហ ខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ប៊ុន សំណាង
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)