រកឃើញយានអវកាសរបស់មនុស្សភពផ្សេង (UFO) ?
ច័ន្ទ ០៩ កក្តដា, ២០១២ ម៉ោង ១៦:២៧រូបភាពមួយត្រូវបានគេបង្ហោះចូលអិនធើណិត ដោយគេបានអះអាងយ៉ាងដាច់អហង្ការថា ពន្លឺព្រាលនៅក្នុងរូបនោះគឺ ជាយានអវកាសរបស់មនុស្សភពផ្សេង (UFO) ហើយវាបានបាត់ទៅវិញក្នុងពេលតែមួយប្រព្រិចភ្នែកតែប៉ុន្នោះ។
តាមប្រភពព័ត៌មានបានអោយដឹងថា លោក Doug Moffett ដែលជាអ្នកចាំឃ្លាំមើល យានអវកាសរបស់មនុស្សភពផ្សេង (UFO) និយាយថា មានបុរសម្នាក់ឈ្មោះ Ben Roberts បានរាយការណ៍ថា គាត់បានឃើញយានអវកាស មួយហើយគាត់ប្រាកដនៅក្នុងចិត្តខ្លាំងណាស់ថា វាមិនមែនជាផ្កាយឬក៏យន្តហោះធម្មតា នោះទេ ដោយសារតែវាបាន បាត់ខ្លួនដោយល្បឿនយ៉ាងលឿនក្នុង រយៈពេលតែមួយប្រព្រិចភ្នែកតែប៉ុន្នោះ។ គួរបញ្ជាក់ផងដែររូបភាពនេះត្រូវបាន លោក Ben បង្ហោះចូលអិនធើណិតហើយបាន ប្រាប់គេឯងថាគាត់ពិតជាបានឃើញ យានអវកាសពិតមែន ប៉ុន្តែគ្មាននរណាម្នាក់ជឿរូបលោកឡើយ ដោយសារតែរូបភាពនោះមិនច្បាស់ហើយ គេអាចសន្និដ្ឋានថាជាយន្តហោះក៏ថាបាន។

ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

Login
មតិ (Comments)