ថៃ៖ ស្ត្រីជាអ្នកទេសចរ ជនជាតិចិនម្នាក់ បានហាលខោអាវក្នុង របស់នាង លើកៅអីមួយ នៅអាកាសយន្តដ្ឋាន ក្នុងប្រទេសថៃ ត្រូវបានទទួលរង ការរិះគន់យ៉ាងខ្លាំង នៅលើអ៊ិនធើណេត។

រូបភាពចំនួន ២ សន្លឹក បង្ហាញឲ្យឃើញពី ស្ត្រីជនជាតិចិនម្នាក់ បានយក អាវទ្រនាប់ពណ៌ ផ្កាឈូក និង ខោក្នុង ពណ៌ខ្មៅ មកហាល លើកៅអីមួយ នៅឯអាកាសដ្ឋានយន្ត អន្តរជាតិ ឈៀងមៃ ដែលរូបភាពទាំងនោះ ត្រូវគេថតបាន និង បង្ហោះពេញបណ្តាញអ៊ីនធើណេត ហើយក៏មាន ការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គម ផងដែរ។

យ៉ាងណាមិញ បើតាមសំដី របស់ មន្ត្រីទំនាក់ទំនងសាធារណៈ នៃអាកាសយន្តដ្ឋាននេះ បានឲ្យដឹងថា សកម្មភាពនេះ បានកើតឡើង ប្រហែលជា ពីរសប្តាហ៍ កន្លងទៅហើយ ខណៈដែល ស្ត្រីជនជាតិចិន រូបនេះ កំពុងរង់ចាំ ជើងហោះហើរ ត្រលប់ទៅ ប្រទេសចិនវិញ។ មន្ត្រីដដែល បានបន្តថា ពួកគេបានប្រាប់ ឲ្យនាង ប្រមូល ខោអាវស្រទាប់ទុកវិញដែរ ប៉ុន្តែ ដោយសារ សកម្មភាពនេះ មិនខុសច្បាប់ និង មិនបង្កជា គ្រោះអាសន្ននោះ ក៏មិនអាច ចាត់វិធានការបាន។

ទោះបីជាយ៉ាងណា បើតាម ប្រធាន សមាគមន៍ ទេសចរណ៍ថៃ លោក Pornchai Jitnavasathien និយាយថា នេះជាលើកទីមួយហើយ ដែលមាន រឿងបែបនេះ កើតឡើង នៅក្នុង អាកាសយន្តដ្ឋាន ហើយសមាគមន៍ នឹងស្នើដល់ ក្រុមហ៊ុនទេសចរណ៍ និង មគ្គុទេសទេសចរណ៍ ឲ្យជួយ ពន្យល់ដល់ អ្នកទេសចរចិន ព្រោះថាសកម្មភាព មិនសមរម្យនេះ អាចប៉ះពាល់ ដល់ កត្តិយស អ្នកទេសចរ ចិនដទៃទៀត៕


រូបភាព ទាំងពីរ ដែលត្រូវថតបាន នៅអាកាសដ្ឋាន ឈៀង មៃ ប្រទេសថៃ

ប្រភព straitstime

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]