ភ្នំពេញ៖ កាលពីប៉ុន្មានខែ មុននេះ មានអ្នកលេង បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើន ក៏ដូចជាមហាជន មួយចំនួនធំ ឯទៀត ដែលនិយម ប្រកាន់ខ្ជាប់ នូវអបិយជំនឿ បានភ្ញាក់ផ្អើល ជាមួយនឹងហេតុការណ៍ ធំៗពីរ ដោយលើកទីមួយ កើតឡើងនៅថ្ងៃទី ២០ ខែ តុលា នាទីរួមខេត្តកំពង់ឆ្នាំង ខណៈស្ត្រី វ័យចំណាស់ម្នាក់ អះអាងថា ខ្លួនកើតកូន ជា ពងនិងចិញ្ចៀន ហើយរំលងតែ ៦ ថ្ងៃ នៅព្រៃវែង ពោលគឺ ថ្ងៃទី ២៦ ខែ តុលា ស្ត្រីម្នាក់ទៀត ក៏បានឈឺពោះ កើតកូន បានសត្វត្រី មួយក្បាល ក្រោយយល់សុបិន្ត ឃើញទេវតា ទៅវិញ។

ងាកទៅ សាច់រឿងកំប្លែង របស់ ក្រុមកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN នាថ្ងៃ សៅរ៍ ម្សិលមិញនេះ ក្រោមចំណងជើងថា «បារមីមាន់មាស» នេះវិញ ក៏បាន ដកស្រង់ការសម្តែង ស្រដៀងទៅនឹង ហេតុការណ៍ ទាំងពីរខាងលើ ប៉ុន្តែក្នុងគោលបំណង បង្ហាញពី ល្បិចកល បោកប្រាស ពីសំណាក់ជនទុច្ចរិត ដែលខិតខំ ឃោសនាថា ព្រះឥន្ទ ប្រទាន សត្វមាន់ មាស មកឲ្យខ្លួនទៅវិញ ខណៈមាន់នោះ ជាមាន់ធម្មតា គ្រាន់តែបាញ់ថ្នាំ តែប៉ុណ្ណោះ៕

ដូចនេះបើចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ CTN

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]