ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លង ព័ត៌មាន ជាបឋម បានឱ្យដឹងថា អគ្គិភ័យ ដែលបង្កឡើង ដោយភ្លើងឆេះព្រៃ បាននឹងកំពុង ឆេះរាលដាល ផ្ទះលក់ដូរ របស់ប្រជាពលរដ្ឋ ជាច្រើនខ្នង និងឆេះចំការ រាប់សិបហិកតា នៅចំណុច បញ្ជរបង់ប្រាក់ ទី ២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំស្ទឹងច្រាល ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី ១ កុម្ភៈ ២០១៥ ហើយរហូតមកដល់ម៉ោង ១ និង ៥៨ នាទី រសៀលនេះ អគ្គិភ័យឆេះផ្ទះអស់ ៦ ខ្នងហើយ ហើយនៅកំពុងបន្តឆេះ នៅឡើយ។

តាមលោកវរសេនីយ៍ត្រីគង់ សាមៀន មេបញ្ជាការប៉េអឹម ស្រុកកំពង់សិលា ដែលកំពុងស្ថិតនៅ កន្លែងកើតហេតុ បានឱ្យដឹងថា នៅស្រុកកំពង់សិលា អត់មានរថយន្ត ពន្លត់អគ្គិភ័យ ទេ ដូច្នេះលោកបាន ប្រើរថយន្តដឹកទឹកលក់ មកជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]