ព្រះវិហារ៖ កាលពីព្រឹកម៉ោង ១១ កន្លះ ថ្ងៃអាទិត្រ ទី ០១ កុម្ភះ នេះ ខ្មែរឡូត ប្រទះ ឃើញ រូបថត គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីការ ឃាត់រថយន្ត ដ៏ទំនើប ម៉ាក Ferrari ម៉ូឌែល 458 ពណ៌លឿង នៅលើទឹកដៃ ខេត្ត ព្រះវិហារ ប្រទេសកម្ពុជាយើងនេះ។


រូបភាពដែលបង្ហោះ លើហ្វេសប៊ុក

បើ់យោងទៅតាម ការបញ្ជាក់ ពីសំណាក់ ប្រភពរូបភាព បានឲ្យដឹងថា ជារូបភាព ចុះចាប់រថយន្ត ដែលមិនបានបង់ពន្ធ ពីសំណាក់ មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។ ទោះជាយ៉ាងណា មិនទាន់មាន ព័ត៌មានលម្អិតអ្វីផ្សេងពី នេះ ខណះខ្មែរឡូត គ្រាន់តែ ចង់ផ្តល់ជាដំណឹង ឲ្យប្រិយមិត្ត បានជ្រាបថា ឡានសេរ៊ីទំនើប តម្លៃខ្ទង់សែនដុល្លារនេះ ក៏ឃើញមានវត្តមាន លើទឹកដី សុវណ្ណភូមិ របស់កម្ពុជា ផងដែរ។

ចំពោះ រថយន្តម៉ាក Ferrari នេះ ជាប្រភេទ រថយន្តស្ព័រ ដ៏ទំនើបទាន់សម័យ និង មានឈ្មោះល្បីល្បាញ បំផុត នៅលើពិភពលោក។ វាប្រើម៉ាស៊ីន ប្រភេទ V8 4.5 L និង អាចបង្កើនល្បឿន ពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើថេរវេលា តែជាង ៣វិនាទីប៉ុណ្ណោះ ខណះ ល្បឿន អតិបរិមា វិញ អាចបង្កើនដល់ ៣២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង និង ស៊ីសាំង ជាង ១៣លីត្រ ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ។ ចំពោះតម្លៃវិញ បើតាមវេបសាយ បរទេស ដែលខ្មែរឡូត ស្រាវជ្រាវ បានឲ្យដឹងថា វាមានតម្លៃប្រហាក់ប្រហែល នៅលើទីផ្សារអន្តរជាតិ ជាង ២៤០,០០០ ដុល្លារអាមេរិក ហើយចំពោះតម្លៃ ស្រុកខ្មែរ មិនត្រូវបានដឹងនោះទេ៕

ចុចអាន៖ ដឹងរថយន្ត Porsche 918 Spyder តម្លៃជិតមួយលាន លេចវត្តមាន នៅស្រុកខ្មែរ ឡូយប៉ុណ្ណាអត់?

ចុចអាន៖ មកស្គាល់ ប្រភេទ និង តម្លៃ រថយន្តស្ព័រ មែកសឺដែស ដែលបុកខ្ទេច នៅកណ្ដាល រាជធានីភ្នំពេញ (មានវីដេអូ)

ខាងក្រោមរូបភាព និង វីដេអូ ពីវេបសាយបរទេស ៖


វីដេអូ នៃការបើកខាងក្នុង៖

វីដេអូ រូបរាងខាងក្រៅ៖

ប្រិយមិត្ត យល់ឃើញ យ៉ាងណាដែរ?

ប្រភព៖ Facebook | Wikipedia | Caranddriver

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]