ម៉ិចស៊ីកូ៖ សារមន្ទីរខ្មោចមាុំមី មួយកន្លែង នៅប្រទេស ម៉ិចស៊ីកូ ត្រូវគេចាត់ថ្នាក់ ជាសារមន្ទីរ ដែលគួរឲ្យរន្ធត់ ព្រឺឆ្អឹងខ្នងបំផុត លើពិភពលោក ដែលមាន ដាក់បង្ហាញ នូវសាកសពខ្មោចមាុំមី ពិតៗ ជាង ១០០ សាកសព។

សារមន្ទីរ មាុំមី នេះ មានទីតាំង នៅទីក្រុង Guanajuato ប្រទេស មិចស៊ីកូ បានក្លាយជាទីកន្លែងដ៏ ទាក់ទាញបំផុតមួយ ដោយសារតែ ជារៀងរាល់សប្តាហ៍ មានភ្ញៀវទេសចរ មិនតិចជាង ៤,០០០ នាក់នោះទេ ដែលចូលទៅទស្សនា ក្នុងសារមន្ទីរគួរឲ្យ រន្ធត់ មួយនេះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពខ្មោចមាុំមី ទាំងនេះ បានរកឃើញ នៅក្នុង ឈាបនដ្ឋាន The Saint Paola ក្នុងទីក្រុង Guanajuato ដែលសាកសពខ្លះ ត្រូវបានកប់ក្នុង ផ្នូរបិទជិត តាំងពីកំឡុង ប្រទេសម៉ិចស៊ីកូ ផ្ទុះកើតជំងឺ អាសន្នរោគ ក្នុងកំឡុងឆ្នាំ ១៨៦០ ម្ល៉េះ។ សាកសពមាុំមី ផ្សេងទៀត ត្រូវបានដឹងថា បានបញ្ចុះ រវាងឆ្នាំ ១៨៦៥ ដល់ឆ្នាំ ១៩៥៨ ដែលក្នុងកំឡុងពេល នោះ សាច់ញាតិគ្រួសារសព ត្រូវបង់ពន្ធកប់សព ដូច្នេះ ដោយសារ ប្រជាជន ៩០ភាគរយ មិនបានបង់ពន្ធ ជាហេតុ សាកសព ជាង ៩០ភាគរយ មិនបានបញ្ចុះ។ ហើយសាកសព ភាគច្រើនទៀត ត្រូវបាន ដាក់បញ្ចុះ ក្នុងផ្នូរធ្វើពីថ្ម មានកន្លែងដាក់ សាកសព ៧ ថ្នាក់ និង គ្មានខ្យល់ ឬ អុកស៊ីសែន អាចចេញចូលទៅប៉ះ សាកសពទាំងនោះ បានឡើយ ជាហេតុ ធ្វើឲ្យកាត់ បន្ថយពេលវេលា ដែលធ្វើឲ្យ សាកសព ត្រូវរលួយ និង ពុកផុយ ទៅតាមធម្មជាតិ។


ឈាបនដ្ឋាន មានកន្លែងបញ្ចុះសព ៧ ថ្នាក់

ចំពោះ សាកសព មាំុមី ទាំងនោះ ត្រូវបានរក្សាទុក យ៉ាងល្អ ក្នុងផ្នូរ ខណះដែល រោមចិញ្ចៀមភ្នែក ពុកមាត់ និង ក្រចកដៃ ក្រចកជើង នៅមិនទាន់ ខូចខាតនៅឡើយ។ សាកសពម៉ាំុមី ដំបូងគេ ត្រូវបានស្គាល់ថា ជាគ្រូពេទ្យ ជនជាតិបារាំងម្នាក់ ដែលបានស្លាប់ ក្នុងគ្រាដែលគាត់ បានមកទស្សនា ក្នុងទីក្រុង Guanajuato នាសតវត្សទី១៩។ សាកសព គ្រូពេទ្យនេះដែរ បានត្រូវបញ្ចុះ ក្នុងបន្ទប់ផ្នូរមួយ តាំងពី ឆ្នាំ ១៨៦៥ ប៉ុន្តែ នៅពេល គេរកឃើញ សាកសពរបស់គាត់ គឺបានរក្សានូវភាពដើម ទាំងអស់ ។ ក្រោយមក ក៏មានចាប់អារម្មណ៍ ប្រមូលសាកសព ដែលត្រូវ បានរក្សាទុកយ៉ាងល្អ ដទៃ មកដាក់ តាំងបង្ហាញ ហើយសារមន្ទីរ មាុំមី នេះ ក៏បានត្រូវបង្កើតឡើង ក្នុងឆ្នាំ ១៩៥០ មានឈ្មោះហៅថា El Museo De Las Momias មានន័យថា សារមន្ទីរ មាុំមី នេះឯង។

លើសពីនេះ សារមន្ទីរនេះ មានការតាំងបង្ហាញ នូវសាកសពខ្មោចមាុំមី មាឌតូចជាងគេ ក្នុងពិភពលោកផងដែរ ដែលជា ទារក អាយុ ៤ខែ ដែល ម្តាយសាកសព ទារកតូចនេះ បានកើតជំងឺ អាសន្នរោគ កំឡុងឆ្នាំ ១៨៦០ ហើយ ម៉ាុមី ទារកតូចនេះ ត្រូវបានរកឃើញ ក្នុងផ្ទៃពោះ របស់ម្តាយ ដែលត្រូវបញ្ចុះក្នុងផ្នូរ បិទជិត និង ក្លាយជា សាកសពម៉ាំមី ដែលជាទីចាប់អារម្មណ៍មួយ ក្នុងសារមន្ទីរនេះ ផងដែរ។ ចំនែកឯ សាកសព ក្មេងៗផ្សេងទៀត គេឃើញមាន ស្លៀកសំលៀកបំពាក់ តាមប្រពៃណី របស់ ម៉ិចស៊ីកូ ដែលពួកគេ សម័យនោះ មានជំនឿថា អាចនាំពួកគេ ទៅកាន់ឋានសួគ៌ បាន។


ទារកដែលត្រូវបាន ស្លាប់ក្នុងផ្ទៃម្តាយក្លាយជាខ្មោចមាំុមីតូចជាងគេ

ទោះបីជាយ៉ាងណា បើតាមសំដី អ្នកទស្សនា ឈ្មោះ Maria Goncalves នាងបាននិយាយថា នៅពេលនាង ទៅទស្សនានៅសារមន្ទីរ នេះនាង រន្ធត់ និង ភ័យខ្លាច ព្រោះឃើញ រូបសាកសពខ្មោច ម៉ាំមី និង ទឹកមុខរបស់ សាកសពទាំងនោះ ដែលធ្វើនាង ព្រឺសំបុរ៕









រូបសាកសព មាំុមី ដែល ដាក់តាំង បង្ហាញក្នុង សារមន្ទីរនេះ

ប្រភព Mirror| wikipedia

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]