បរទេស៖ សត្វឆ្កែមួយក្បាល មានចំណូលចិត្តស្រលាញ់ កីឡាតេន្នីសខ្លាំងបំផុត។ តាមរយៈវីដេអូមួយនេះ ថតដោយម្ចាស់របស់វា គេឃើញ Georges បានលោតចុះ លោតឡើងនៅពីមុខ កញ្ចក់ទូរទស្សន៍ ដែលកំពុង ចាក់ផ្សាយកម្មវិធី ប្រកួតវាយតេន្នីស Australian Open។


ឆ្កែឈ្មោះ Georges កំពុងតែរីករាយនឹងការទស្សនាការប្រកួតតេន្នីស

នៅខណៈដែល ឆ្កែឈ្មោះ Georges កំពុងតែរីករាយ នឹងការមើលតេន្នីស ឆ្កែមួយក្បាល ទៀតនៅក្បែរនោះ បាននៅស្ងៀម មួយកន្លែង មិនមាន បញ្ចេញសកម្មភាព អ្វីនោះទេ។ វីដេអូនោះដែរ ត្រូវបានបង្ហោះ លើគេហទំព័រ YouTube ដោយម្ចាស់គណនីឈ្មោះ Bearaids ហើយត្រឹមតែរយៈពេល២ ថ្ងៃប៉ុណ្ណោះ មានគេចុច មើលជាង ២សែន ដង។

ចំណែកនៅ ខាងក្រោម វីដេអូក៏មានភ្ជាប់ឃ្លា ដែលសរសេរថា៖ "កម្មវិធី ប្រកួតតេន្នីស Australian Open ចាប់ផ្តើមហើយ មានន័យថា ជាពេលវេលា ដែលឆ្កែពណ៌មាស របស់ខ្ញុំហាក់កំពុង នៅលើឋានសួគ៌។ Georges នឹងមើល គ្រប់ការប្រកួត វាស្រលាញ់ចូលចិត្ត គ្រប់កីឡាទាំងអស់ ក្នុងនោះតេន្នីស គឺជាកីឡា សំណព្វចិត្តរបស់វា" ។

ចង់ដឹងថា សកម្មភាពរបស់ឆ្កែ ដែលជាអ្នកគាំទ្រ តេន្នីសងុបងល់ គួរឲ្យអស់សំណើច និង គួរឲ្យស្រលាញ់ចូលចិត្ត ប៉ុណ្ណា យើងទៅមើល វីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]