ចិន៖ ពិតជាករណីកម្រ កើតមាន និងគួរឲ្យអាណិត ចំពោះទារកទើបនឹងកើត បានជ្រុះចេញ ពីផ្ទៃម្តាយ ធ្លាក់ទៅក្រោម ហើយទើរជាប់នឹង រទេះរុញ ខណះដែល ស្ត្រីជាម្តាយ កំពុងត្រូវបានបញ្ជូន ទៅកាន់បន្ទប់សម្រាល ក្នុងមន្ទីរពេទ្យ។

វីដេអូ បង្ហាញយ៉ាងជាក់ច្បាស់ថា ទារកបាន ធ្លាក់ដាំក្បាលចុះមកក្រោម ទល់ជាប់នឹងកំរាលឥដ្ឋ ក្នុងគ្រាដែល គិលានុបដ្ឋាយិកា មានការធ្វេសប្រហែស មិនបានដឹងថា ស្ត្រីជាម្តាយ ដែលកំពុង ស្រែកយំយ៉ាងខ្លាំងនោះ បានសម្រាល កូន នៅលើរទេះរុញ ឡើយ។

ក្រោយមក ដោយមានមនុស្ស ស្រែកប្រាប់ ទើបគិលានុបដ្ឋាយិកានោះ ឈប់ និង មានបុគ្គលិកក្នុងមន្ទីរពេទ្យ ឯទៀត បានប្រញាប់ មកនាំគ្នា ជួយលើក ទារកឡើង។

ទោះជាយ៉ាងណា នៅក្នុងខណះនេះដែរ គ្រូពេទ្យ បានឲ្យដឹងថា ទារក បានទទួលរងរបួស និង កើតមក ក្នុងស្ថានភាពមិនប្រក្រតី ថែមទៀត ហេតុនេះ មានសង្ឃឹមតិចណាស់៕

សូមមើលវីដេអូខាងក្រោម៖

ប្រភព៖ Liveleak

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]