ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៤ កន្លងទៅ ខ្មែរឡូត ធ្លាប់បានចុះផ្សាយ អត្ថបទមួយ ដោយបង្ហាញពី ទឹកចិត្តសប្បុរស របស់លោក ឧកញ៉ា ម៉ុង ឫទ្ធី អ្នកមានហ៊ានចាយ បានប៉ាវអ្នកសុំទាន ខាងលិចផ្សារថ្មី ឲ្យស្គាល់រសជាតិ KFC នឹងគេម្តង រហូតទទួលបាន ការស្ញើចសរសើរ មិនចេះដាច់ ពីសំណាក់ អ្នកលេងហ្វេសប៊ុក ជាច្រើន។

ដូចគ្នានេះដែរ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញហ្វេសប៊ុក បានលេចចេញ សារជាថ្មី នូវវីដេអូមួយ ដែលបានលាតត្រដាង ពីជីវប្រវត្តិ កំសត់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលលោកធ្លាប់ ឆ្លងកាត់ កុមារភាព ក្រលំបាក ដើរស៊ីឈ្នួលឲ្យគេ ដើម្បីប្តូរយកបាយហូប។ ដោយសារតែ ធ្លាប់ឆ្លងកាត់ គ្រាលំបាកនេះហើយ ទើបលោក ឧកញ៉ាផ្ទាល់ ស្គាល់ពីទុក្ខលំបាក របស់ប្រជាជន រហូតខិតខំ ប្រឹងប្រែង សង់ផ្ទះ សាលារៀន អណ្តូង ស្រះ ប្រឡាយ និងសហគមន៍ សម្រាប់កម្មករ ទីទ័លក្រ ដែលបម្រើការងារ ឲ្យលោកនោះ។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់ អ្នកលេងហ្វេសប៊ុក ដោយចំនួន LIKE និង SHARE គឺមានយ៉ាងច្រើន អមជាមួយនឹងការ Comment សរសើរ ទៅដល់លោក ឧកញ៉ា ជាហូរហែផងដែរ៕

ចង់ដឹងច្បាស់ មានតែទស្សនាវីដេអូ (ដកស្រង់ពី ហ្វេសប៊ុក)៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]