បរទេស៖ មានរឿង គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះមានការថតបាន ស្រមោលចម្លែកម្យ៉ាង នៅក្នុងចំការ មួយកន្លែង។

វីដេអូ ដែលក្មេងៗ បានថតនេះ ហាក់ដូចជាអ្វីម្យ៉ាង មានពណ៌ស្ទង់ៗ រូបរាងប្រៀបបាននឹងមនុស្សស្រីម្នាក់ មានសក់វែងអន្លាយ កំពុងតែឈរមើល ពីក្នុងចំការ ដែលទស្សនាហើយ ពិតជាមានអារម្មណ៍ថា គួរឲ្យព្រឺសម្បុរយ៉ាងខ្លាំង។ រឿងហេតុនេះ មិនបាន ដឹងច្បាស់នោះទេ ថាកើតឡើងនៅឯណានោះ។ បើមើលតាមវីដេអូ អាចឲ្យយើង ឃើញក្មេងប្រុសម្នាក់ កំពុងឈរ និងសម្លក់សម្លឹង មើលទៅកាន់ ស្រមោលពណ៌សនោះ ដែលកំពុងឈរមើលមកកាន់ រូបគេ ខណះដែល ក្មេងប្រុសដ៏ទៃទៀត ជាអ្នកថតទិដ្ឋភាព។ នៅវិនាទី ចុងក្រោយ ស្រមោលនោះ ស្រាប់តែបាត់ខ្លួនទៅវិញ។ យ៉ាងណាមិញ វីដេអូនេះ គឺយើង មិនអាចបញ្ជាក់ច្បាស់ នោះទេ ថាជាអ្វីឲ្យប្រាកដ មានតែឲ្យប្រិយមិត្តទស្សនា និង វិភាគទាំងអស់គ្នា ថាស្រមោល នោះជាអ្វី?

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


ស្រមោលម្យ៉ាង ដែលក្មេងៗថតបាន



ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]