រុស្សី៖ បណ្ណាល័យរដ្ឋ ដ៏ធំមួយ ដែលផ្ទុកអត្ថបទ ប្រវត្តិសាស្ត្រ, សៀវភៅ ជាង ១៤ លានក្បាល និង ឯកសារសំខាន់ៗ ជាច្រើនទៀត ស្ថិតនៅក្នុងបរិវេណ វិទ្យាស្ថានព័ត៌មានវិទ្យាសាស្ត្រ នៃវិទ្យាសាស្ត្រសង្គម (INION) ភាគនិរតី នៃទីក្រុងម៉ូស្គូ ប្រទេសរុស្សី ត្រូវភ្លើងឆេះ កាលពីយប់ ថ្ងៃសុក្រ ទី ៣០ ខែ មករា កន្លងទៅនេះ។

យោងតាម របាយការណ៍ ចេញពីភ្នាក់ងារ សារព័ត៌មាន Interfax របស់រុស្សី បានឲ្យដឹងទៀតថា អណ្តាតភ្លើង បានចាប់ផ្តើម ចេញពីជាន់ទី បី នៃអគារ ហើយក៏ឆេះរាលដាល ឆ្លងទៅដល់ផ្ទៃដី ជាង ២,០០០ ម៉ែត្រការ៉េ និង ធ្វើឲ្យដំបូល រលំ ប៉ុន្តែសំណាង មិនប៉ះពាល់ទាំងអស់ ទៅដល់ ឯកសារសំខាន់ៗ នៅក្នុងនោះទេ ដោយឯកសារ ប្រមាណជា ១៥% ប៉ុណ្ណោះ ត្រូវបំផ្លាញទាំងស្រុង។

ក្នុងនោះដែរ គេសង្កេតឃើញមាន ក្រុមអ្នកសង្គ្រោះ ប្រមាណជា ១៤៧ នាក់ បានចុះ មកអន្តរាគមន៍ ជួយពន្លត់អគ្គីភ័យ រហូតដល់អាច គ្រប់គ្រងអណ្តាតភ្លើងបាន ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ សរុបទាំងអស់ ចំនួន ៣៨ គ្រឿង។

គួរបញ្ជាក់ផងដែរថា មិនមាននរណាម្នាក់ រងគ្រោះថ្នាក់ នៅក្នុងគ្រោះ អគ្គីភ័យនេះទេ ខណៈមូលហេតុចម្បង ដែលនាំឲ្យមាន ភ្លើងឆេះបណ្ណាល័យនេះ ត្រូវគេសន្និដ្ឋាន ជំហានដំបូងថា មកពី ការឆ្លងចរន្តអគ្គីសនី៕

វីដេអូ៖

ប្រភព៖ Independent | BBC

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]