វេណេហ្ស៊ុយអេឡា៖ ករណីចោរប្លន់ ដ៏សាហាវមួយ បានកើតឡើង នៅក្នុងតំបន់ អាមេរិក ខាងត្បូង  នាផ្សារទំនើបមួយកន្លែង។


រូបភាព: ជនរងគ្រោះ និង ចោរប្លន់ កំពុងតទល់គ្នា

មនុស្សម្នា បាននាំគ្នា ផ្អើលឈូរឆរ រត់យកប្រាសអាយុ នៅពេលដែល ស្នូរកាំភ្លើង នៃការបាញ់ប្រហារគ្នា បានផ្ទុះឡើង។ ចោរប្លន់ប្រដាប់អាវុធ ដ៏ព្រហើនម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម នៅក្នុងដៃ បានដើរចូលមកភ្ជង់គំរាម បុរសម្នាក់ ដើម្បីប្លន់ ប៉ុន្តែចោរ មិននឹកស្មានដល់ទេថា បុរសរងគ្រោះ ក៏មានកាំភ្លើងជាប់ខ្លួនដែរ។

ការប្រយុទ្ធតបត ពីសំណាក់បុរសរងគ្រោះ បានធ្វើឲ្យចោរ ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយរងនូវគ្រាប់កាំភ្លើង ចំនួន ៥ ទៅ ៦គ្រាប់ ត្រូវត្រង់ ចំណុច ឆ្អឹងខ្នង។ គួរឲ្យសោកស្តាយ ចំណែកបុរសរងគ្រោះ ក៏បានស្លាប់នៅនឹងកន្លែង កើតហេតុផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]