បាត់ដំបង ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ បានសម្រេចឃុំ ខ្លួនបុរសប្រមឹកស្រា និងប្រើប្រាស់ថ្នាំញៀនម្នាក់ ពីបទ «រំលោភសេពសន្ថវៈប្រពន្ធ របស់គាត់» និង បានបញ្ជូនទៅដាក់ ពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការ នាពេលខាងមុខ ។

លោក សំ វីឡុង មេបញ្ជាការរង កងអាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា ជនត្រូវចោទខាងលើនេះ មានឈ្មោះ ង៉ាម សុខុម ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅផ្ទះលេខ២៨៦ ក្រុមទី១៩ ភូមិ កំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ចំណែកឯ ស្រ្តីរងគ្រោះ ជាប្រពន្ធមាន ឈ្មោះ រិន សត្យា ភេទស្រី អាយុ២៩ឆ្នាំ (មានផ្ទៃពោះ) ។

ឈ្មោះ  ង៉ាម សុខុម ត្រូវបានតំណាង អយ្យការសម្រេចចោទប្រកាន់ពីបទ « រំលោភសេពសន្ថវៈ» និងត្រូវ បានចាប់ ឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅចំណុចទីតាំងផ្ទះ ដែលអាស័យដ្ឋាន ដូចខាងលើ តាមបណ្តឹងរបស់ស្រ្តីជាប្រពន្ធរងគ្រោះ បន្ទាប់ពីប្តីរូបនេះ ស្រវឹងស្រា និងត្រូវថ្នាំ ញៀនធ្វើទុក្ខ បានចាប់បង្ខំនាងរួមភេទ ដោយប្រើ ហិង្សា ហើយនៅពេលប្រពន្ធ មិនព្រម រួមភេទ ជាមួយ ដោយសារមាន ផ្ទៃពោះច្រើនខែ និងមិនស្រួលខ្លួនផងនោះ ប្តីរូបនេះ បានវ៉ៃធ្វើបាបនាង ឥតត្រាប្រណី ដើម្បីបង្ខំរួមភេទ ជាមួយនាង ព្រមទាំងបានយកសាំងមក ស្រោច លើខ្លួនប្រពន្ធ  គម្រាមដុតខ្លួននាងទាំងរស់ទៀតផង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]