ឲ្យតែពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិននោះ ខិតជិតចូលមកដល់ គេសង្កេតឃើញ មហាជនភាគច្រើន និយម សម្អាត និងតុបតែង គេហដ្ឋាន ឲ្យស្អាត មានលាភមានជ័យ ហើយគេមិនភ្លេចទេ នូវគ្រាប់ ធញ្ញជាតិ ស្ងួតៗ ដូចជា គ្រាប់ឳឡឹក និងគ្រាប់ផ្កាឈូករ័ត្ន ជាដើម ដើម្បីទុក ទទួលភ្ញៀវ ដែលមកលេងនោះ។

ប៉ុន្តែបើយោងតាម សារព័ត៌មានចិន បានឲ្យដឹងថា អាជ្ញាធរក្រុង ស៊ូចូវ បែរជាប្រទះឃើញ ម្សៅជាតិគីមី នៅក្នុង គ្រាប់ធញ្ញជាតិ មានគ្រាប់ឳឡឹក និងគ្រាប់ ផ្កាឈូករ័ត្ន ជាដើម ដែលពួកគេ ប្រើប្រាស់ ម្សៅទាំងនេះ មិនត្រឹមតែដើម្បី ឲ្យគ្រាប់ធញ្ញជាតិ ទាំងនេះ មើលទៅទាក់ទាញ នោះទេ ហើយថែមទាំង ដើម្បីបន្ថែមរសជាតិ ទៀតផង។

ក្នុងនោះដែរ អ្នកផលិត បានបញ្ចូល សារជាតិ អាលុយមីញ៉ូម ទៅក្នុងគ្រាប់ឳឡឹក ដើម្បីឲ្យសម្បក របស់វា រឹងនិង ងាយស្រួលបក ដែលសារជាតិ អាលុយមីញ៉ូមនេះ គឺមិនងាយបញ្ចេញ ចេញពីសារពាង្គកាយ នោះទេ ហើយបើប្រើ ប្រាស់ហួសកម្រិត អាចបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ ប្រព័ន្ធសរសៃប្រសាទ។ នៅពេលដែល សារជាតិអាលុយមីញ៉ូម ត្រូវបានស្តុកទុក នៅក្នុងសារពាង្គកាយ វានឹងធ្វើឲ្យ ប្រព័ន្ធចងចាំយើង ចុះខ្សោយ, ខួរក្បាល លែងលូតលាស់ និងការចុះថមថយ ផ្នែកស្មារតី ទៀតផង។

ចំណែកឯម្សៅ Talcum វិញ គឺអ្នកលក់ ចាក់បញ្ចូលទៅ ក្នុងអាហារ ដើម្បីឲ្យទំនិញ មើលទៅទាក់ទាញ ដល់អតិថិជន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]