ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ការគាំទ្រ ជាច្រើន ពីសំណាក់មហាជន ជាពិសេសមិត្តៗយុវវ័យ ទៅលើ បទចម្រៀង ដូចជា «ខ្ញុំជាប្រុសទេចាស» និង «លើលោកនេះមានមនុស្សស្មោះទេ» ដែលសុទ្ធសឹងជា បទចម្រៀង Original ល្បីៗនោះ កាលពីថ្មីៗនេះ តារាចម្រៀង Emo Composer បានចេញនូវ បទចម្រៀងថ្មី មួយបទទៀត ក្រោមចំណងជើងថា «ផ្ញើចិត្តនឹក តាមវិទ្យុ» ដែលជាបទចម្រៀង Original ថ្មី បែប មនោសញ្ចេតនា ស្តាប់ហើយ ពិតជាអន្លង់អន្លូច ពិរោះរណ្តំ ទៅតាមអត្ថន័យ។

អារម្មណ៍នឹក មនុស្សដែលខ្លួនស្រលាញ់ ពិតជាមិនអាចបរិយាយបាន ហេតុដូចនេះហើយ ទើបមានតែ ការទូរស័ព្ទ ចូល កម្មវិធីវិទ្យុ និងសំណូមពរ ពិធីករ ឲ្យធ្វើការចាក់ បទចម្រៀងមួយបទនេះ ដើម្បីឲ្យ រូបគេបានស្តាប់ ទើបអាចឲ្យ អារម្មណ៍នឹក មួយនេះ អាចរសាយចេញពីចិត្តបាន។

ទោះជាយ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ កំណើននៃបទចម្រៀង Original ពីសំណាក់ កូនខ្មែរ គឺមានការ កើនឡើង គួរឲ្យកត់សម្គាល់។ ហេតុដូចនេះហើយ សូមប្រិយមិត្ត ទាំងអស់ បន្តគាំទ្របទចម្រៀង ស្នាដៃផ្ទាល់ មិនចម្លងពីបរទេស បន្តទៀត ដើម្បីជាការលើក ទឹកចិត្ត ដល់ពួកគេ ឲ្យខិតខំបន្ត ទៅមុខតទៀត៕

ចង់ដឹងច្បាស់ មានតែស្តាប់បទចម្រៀងខាងក្រោម (ដកស្រង់ពី យូធូប)

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]