រុស្ស៊ី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី អាយុ១២ឆ្នាំម្នាក់ បានលោតពីលើផ្ទះ សម្លាប់ខ្លួន បន្ទាប់ពីឪពុកម្តាយ ឆែកឃើញ វីដេអូសិច នៅក្នុងកុំព្យូទ័រផ្ទាល់ខ្លួន របស់នាង។

ក្មេងស្រីរងគ្រោះ ដោយសារការ លោតសម្លាប់ខ្លួន នេះ មានឈ្មោះថា Dasha L បានកើតមានជម្លោះ ជាមួយនឹង ឪពុកម្តាយ របស់នាង យ៉ាងខ្លាំង បន្ទាប់ពីពួកគាត់ រកឃើញ វីដេអូសិច នៅក្នុងកុំព្យូទ័រ ផ្ទាល់ខ្លួន របស់នាង។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្មេងស្រី វ័យ១២ឆ្នាំរូបនេះ ត្រូវបានរាយការណ៏ មកថា បានលោតសម្លាប់ខ្លួន តាមបង្អួចផ្ទះ ជាន់ទី១៤ នៃអាគារមួយខ្នង ដែលស្ថិត នៅក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដោយសារតែ ការឈ្លោះប្រកែកគ្នានោះ។

ទោះបីជាយ៉ាងណាក៏ដោយ រឿងហេតុមួយនេះ នឹងត្រូវស៊ើបអង្កេត បន្តទៅទៀត ខណៈមន្រ្តីប៉ូលីសម្នាក់ បានប្រាប់ឲ្យដឹងថា ករណីនេះ មិនត្រូវបាន រាប់បញ្ចូលថា ជាការញុះញង់ ឲ្យធ្វើអត្តឃាត្តឡើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១២ ប្រទេសរុស្ស៊ី បានបង្កើតច្បាប់ យ៉ាងតឹងរឹង និងដាក់ទោស យ៉ាងធ្ងន់ធ្ងរ ចំពោះការចែកចាយ នូវអ្វីមួយ ដែលបង្កឲ្យមាន គ្រោះថ្នាក់ ឬ ខូចប្រយោជន៏ រួមទាំងការ ចែកចាយ វីដេអូសិច ទៅកាន់អនីតិជនផងដែរ៕


រូបតំណាង

ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]