ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីលោកតាអាយុ៨៥ឆ្នាំម្នាក់ចង.កធ្វើអត្តឃាត ស្លាប់ យ៉ាងអាណោចអាធ័ម ក្រោយពីធ្វើ បុណ្យខួប១០០ថ្ងៃ ឱ្យសពប្រពន្ធ របស់គាត់រួច មក ដែលហេតុការណ៍ នេះ បង្កកាលពី វេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី៣១ មករា ២០១៥ ស្ថិតនៅភូមិ បន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ។

ទាក់ទិនករណីខាងលើ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយក្រាំងបានឱ្យដឹង ថា លោកតាគិតខ្លីចង.ក ធ្វើអត្តឃាតខ្លួនឯង នេះ ឈ្មោះ សោម កាក់ អាយុ៨៥ឆ្នាំ រស់នៅក្នុង ភូមិ-ឃុំ កើតហេតុខាងលើ ហើយកន្លងមក លោកតារស់ នៅតែ២នាក់ ប្តី-ប្រពន្ធ ក្នុងខ្ទមតូចមួយ ដូចលលក ញីឈ្មោល ហើយមាន ជីវភាពក្រីក្រ ស្ទើរតែរកព្រឹកខ្វះល្ងាច ។

ក្រោយមក លោកយាយជាប្រពន្ធរបស់គាត់មានជំងឺប្រចាំកាយអស់ជាច្រើន ឆ្នាំ រហូតធ្ងន់ធ្ងរ និងបាន ស្លាប់កាលពីអំឡុង ចុងខែតុលា ឆ្នាំ ២០១៤កន្លងទៅ ក្នុងជន្មាយុ ៨៤ឆ្នាំ ហើយទើបតែធ្វើ បុណ្យ១០០ថ្ងៃ រួចរាល់កាលពី ថ្ងៃ ២៩ មករា ២០១៥ នេះ ស្រាប់តែអ្នកស្រុក ប្រទះ ឃើញ លោកតាចង.ក ធ្វើអត្តឃាត ខ្លួនឯងស្លាប់ នៅដើមឈើ ក្រោយផ្ទះ សង្សយ័លោកតា តូចចិត្តដោយ រូបគាត់ចាស់ជរា មានជីវភាព ក្រីក្រលំបាកពេក រស់នៅម្នាក់ឯង រីឯប្រពន្ធ ដែលធ្លាប់រស់នៅ ជាមួយគ្នាដូច លលក ញី-ឈ្មោល បានស្លាប់ចោលទៀត ក៏គិតខ្លី សម្រេចចិត្ត ចង.ក ធ្វើអត្តឃាត ខ្លួនឯង ទៅតាមប្រពន្ធតែម្តងទៅ ។

ប្រភពបន្តថា សពលោកតា ត្រូវបានលោកមេភូមិ លោកមេឃុំរៃអង្គាសប្រាក់អ្នកស្រុកធ្វើបុណ្យតាម ប្រពៃណី ៕


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]