ខេត្តឧត្តរមានជ័យ៖ ក្មេងប្រុសម្នាក់មានសតិមិនគ្រប់ បានដើរដុតផ្ទះអ្នកភូមិខណៈដែលគ្មានមនុស្សនៅ អស់ចំនួន៤ ខ្នង នៅក្នុងស្រុក អន្លង់វែង ហើយឆ្លៀតលួចមាន់ គេបានហើយ យកមាន់ទៅដុត នៅពំនូកភ្លើងកំពុង ឆេះផ្ទះ ក៏ត្រូវកម្លាំងប្រជាការពារ ភូមិឃាត់ខ្លួន ប្រគល់ ឱ្យប៉ុស្តិ៍ រដ្ឋបាល ឃុំអន្លង់អន្លង់វែង កាលពីវេលាព្រឹក ថ្ងៃទី៣០ មករា ២០១៥ ស្ថិតនៅក្នុងភូមិរំចេក និងភូមិអូរតាមេង ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។

បើតាមសម្តីពីប្រជាពលរដ្ឋឱ្យដឹងថា យុវជនមានសតិមិនគ្រប់នេះឈ្មោះឡា ចូវ អាយុ១៥ឆ្នាំ មានទីលំនៅ ក្នុងភូមិរំចេកកើត ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវបានកម្លាំង ប្រជាការពារភូមិ ឃាត់ខ្លួនបាននៅទីតាំងផ្ទះ ដែលកំពុងឆេះ ហើយតាមចម្លើយ សាកសួរ  យុវជនខាងលើថា ខ្លួនពិតជាបានដុតផ្ទះ របស់អ្នកភូមិពិត ប្រាកដមែន ដែលយុវជនរូប នេះនិយាយថា គេគ្រាន់តែដុតផ្ទះ ដែលគ្មានមនុស្សនៅ តែប៉ុណ្ណោះ ព្រោះខ្លាចខ្មោច ចូលមកនៅ ៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]