ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចេញពីផ្ទះទៅមើលអន្ទាក់សត្វ ស្រាប់តែប្រទះឃើញលលាដ៍ក្បាល  បំណែកឆ្អឹងដៃជើង និងសំលៀក បំពាក់ របស់សាកសព នៅក្នុងព្រៃ ដែលមានចម្ងាយពី ភូមិជាង១ គីឡូម៉ែត្រ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាព្រឹក ថ្ងៃទី៣០ មករា ២០១៥ ស្ថិតនៅក្នុង ភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។

បើតាមសម្តីប្រជាពលរដ្ឋដែលប្រទះឃើញបានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី៣០ មករា នោះ ខ្លួនបានចាក ចេញពីផ្ទះដើរ ទៅមើលអន្ទាក់ នៅ ក្នុងព្រៃ បរិស្ថាន មានចម្ងាយជាង ១គីឡូម៉ែតពីភូមិ ស្រាប់តែប្រទះ ឃើញលលាដ៍ក្បាល និងបំណែកឆ្អឹង ដៃជើងរបស់សាកសព ហើយមាន សម្លៀក បំពាក់ មនុស្សស្រីចំនួន មួយកំប្លេ ដែលស្ថិតនៅក្បែរឆ្អឹង ។ បន្ទាប់ពីប្រទះឃើញ ហេតុការណ៍បែបនេះ រូបគាត់បានទៅ រាយការណ៍ ប្រាប់ ប៉ូលិស និងផ្អើល ដល់ប្រជាពលរដ្ឋ អ្នកភូមិទៅ ចោមរោមមើល តែអ្នកភូមិនិយាយ ពុំមាននរណា បាត់សមាជិកនោះទេ គេសង្ស័យថា សពស្ត្រីរូបនេះ ប្រហែលជា មនុស្ស មកពីឆ្ងាយ ឬជាស្ត្រីខារ៉ាអូខេ ដែលពួកគេនាំ យកមករំលោភ រួចសម្លាប់ចោល ក៏អាចថាបានដែរ ។

ទាក់ទិនហេតុការណ៍នេះ កោះសន្តិភាពបានព្យាយាមទូរស័ព្ទទាក់ទងសុំការបំភ្លឺពីសមត្ថ កិច្ចគ្រប់ស្ថាប័ន មិនបាន ដូចជាមានការ លាក់លៀម ក្នុងករណីឃាតកម្ម សម្លាប់មនុស្ស ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]