ជប៉ុន៖ តារាចម្រៀង និងតារាសម្ដែងជប៉ុន នាង Kyary Pamyu Pamyu ត្រូវបាន រងការរិះគន់ យ៉ាងខ្លាំង បន្ទាប់ពី នាងបង្ហោះរូបភាព ដោយបង្ហាញតែ ដៃកណ្ដាលនៅ ចំកណ្ដាលភ្នែក នៅក្នុង អិនស្ដាក្រាម។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នាង Kyary Pamyu Pamyu ដែលមានវ័យ ២២ឆ្នាំនេះ ទំនងជា ចង់បង្ហាញពី ម៉ូតក្រចកថ្មី ដែលនាង ទើបច្នៃរួច និងបង្ហាញនៅ ចំកណ្ដាល ភ្នែក ជាមួយនឹង ការបង្ហាញតែ ដៃកណ្ដាលមួយ ប៉ុណ្ណោះ។ តែសម្រាប់ សាធារណៈជនវិញ បែរជា មិនយល់ បែបនេះ នោះទេ និងគិតថា នេះជាសញ្ញា "Fuck You" ដែលជា សញ្ញាមួយ របស់មនុស្សប៉ែក ខាងលិច។

គួរបញ្ជាក់ផងដែរ រូបភាពមួយនេះ ត្រូវបានគេតិះដៀលថា នាងជា មនុស្ស ឈ្លើយ និងប្រហែល ជានាង ចង់បង្កបញ្ហា ជាមួយ នឹងអ្នកគាំទ្រនាង តែនៅក្នុងនោះ ក៏មាន មនុស្សមួយ ចំនួន និយាយ គាំទ្រ នាងទៅវិញថា សញ្ញានេះ សម្រាប់ប្រទេសជប៉ុន មិនមែន មានន័យ ដូចជា នៅសហរដ្ឋអាមេរិក អ្វីនោះទេ។

ចុះប្រិយមិត្ដខ្មែរ យល់យ៉ាងណា ចំពោះ ការប្រើតែ ដៃកណ្ដាល បែបនេះ?

 
នេះជារូបភាព ដែលនាងរងការរិះគន់ ធ្ងន់ធ្ងរ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]