រុស្ស៊ី៖ អ្នកវិទ្យាសាស្ត្រម្នាក់ ដំបូងគិតថា បានប្រទះឃើញនូវ ដុំថ្មរូបរាងចម្លែក ម្យ៉ាងពីរដុំ នៅលើកោះ មួយកន្លែង ប៉ុន្តែ ក្រោយពី បានយកទៅធ្វើ តេស្ត ធ្វើទៅទើប ដឹងថា បានរកឃើញ ឆ្អឹងផូសីុល សត្វដាយណូស័រ ដែលរស់នៅក្នុង ទឹកសមុទ្រ កាលពី ២០០ លានឆ្នាំមុន ។

ប្រភពព័ត៌មាន បានឲ្យដឹងថា លោក Andrey Tyuryakov  រួមជាមួយ អ្នកវិទ្យាសាស្ត្រ ៤រូប ទៀត ដែលពួកគាត់ ត្រូវបានបញ្ជូន មកកាន់ កោះ Wrangel ស្ថិតនៅតំបន់ស៊ីបេរី ភាគខាងកើត ប្រទេសរុស្ស៊ី ក្នុងបេសកម្មមួយ របស់ ក្រុមហ៊ុន ថាមពលដ៏ធំមួយ ហើយ ក្រុមអ្នក វិទ្យាសាស្ត្រនេះ ក៏មានបេសកម្ម សិក្សា ពីចំនួន នៃ សត្វខ្លាឃ្មុំ ទឹកកក នៅលើកោះដាច់ ស្រយោលមួយនេះ ផងដែរ។



ឆ្អឹងផូស៊ីល ដែលរកឃើញនៅលើកោះ ដែលត្រូវបាន លោក Tyuryakov គិតថាជាដុំពីដំបូង

ប៉ុន្តែ ក្នុងបេសកម្មនេះ លោក Tyuryakov បែរជាបានរកឃើញ ដុំថ្មពីរដុំ ដ៏ចំលែក ខុសពីថ្មដទៃ ខណៈពេលដែល គាត់ កំពុង ដើរតាម ឆ្នេរសមុទ្រ នៅលើកោះ Wrangel នេះ ។ ក្រោយមក អ្នកវិទ្យាសាស្ត្ររូបនេះ មិនអស់ចិត្តពី ដុំថ្មពីរ ដុំធំៗនេះ ហើយ ក៏នាំយក ទៅកាន់ទីក្រុង St Petersburg បន្ទាប់មក គាត់ ក៏យក ថ្មទាំងនោះ ឲ្យអ្នកជំនាញ ក្នុងសារមន្ទីរមួយ ក្នុងទីក្រុងពិនិត្យ មើល ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកវិទ្យាសាស្ត្រ ភ្ញាក់ផ្អើលនោះ ក្រោយពី ការពិនិត្យ និងធ្វើតេស្ត ដោយអ្នកជំនាញ បានបង្ហាញថា ដុំថ្មទាំងពីរដុំនេះ ជា ឆ្អឹង ផូសីុល របស់ សត្វដាយណូស័រ មានឈ្មោះ plesiosaurus ជាប្រភេទ ដាយណូស័រល្មូន ដ៏ធំ ស៊ីសាច់ ជាអាហារ រស់នៅក្នុងទឹកសមុទ្រ តាំង២០០ លានឆ្នាំមុន ដែលខ្លួនរបស់ ដាយណូស័រនេះ ធំវែង ជាងត្រីបាឡែន ហើយ ធ្មេញរបស់វាមានទំហំ ប៉ុនផ្លែត្រសក់ ចំនែករូបរាងរបស់វា គឺមាន ក្បាលតូច និង មាន-ក ដ៏វែងប្រហែល ១៥ម៉ែត្រ ។


រូបភាពគំរូ ដាយណូស័រ plesiosaurus

យ៉ាងណាមិញ លោក Tyuryakov បាននិយាយថា គាត់ រីករាយ និង មានមោទនភាពណាស់ដែលបាន រកឃើញ ឆ្អឹងដាយណូស័រនេះ ដែល គ្មាននរណា ធ្លាប់រកឃើញពីមុន ហើយ គាត់ពិត ជាអស្ចារ្យ ជាមនុស្សដំបូងគេ ។ ចំនែកឯ ចំពោះ ផូស៊ីល ឆ្អឹងដាយណូស័រ ទាំងពីរដុំ នោះ និង មានការ ធ្វើតេស្ត បន្តទៀត នៅក្នុង សារមន្ទីរក្នុងទីក្រុង Tyuryakov ។ ខណៈដែល សំរាប់គម្រោងឆ្នាំ ២០១៥នេះ ក្រុមអ្នកបុរាណវិទូ នឹងចុះបេសកម្ម ទៅសិក្សាអំពី ប្រភេទដាយណូស័រplesiosaurusដែលរស់នៅក្នុង តំបន់មហាសមុទ្រ អាកទិក នៅស៊ីបេរី នេះ ។

គួរបញ្ជាក់ផងដែរថា កោះ Wrangel ដែលស្ថិតនៅតំបន់ ស៊ីបេរី នេះគឺជា ទីកន្លែងបេតិកភណ្ឌ ពិភពលោក UNESCO  ហើយវា ក៏ជាតំបន់ការពារ សត្វស្លាប ដែល ត្រូវបាន ការពារ និង អភិរក្ស ដោយ ក្រសួងពាក់ព័ន្ធនៃ ប្រទេសរុស្ស៊ី ៕  


លោក Tyuryakov



ទីតាំង គូររង្វង់មូល ជាកោះ Wrangel ក្នុងមហាសមុទ្រ អាក់ទិច

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព siberiantimes

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]