ឈីលី៖ វាជារឿងដ៏ គួរឲ្យភ្ញាក់ផ្អើល និងមានចម្ងល់ យ៉ាងខ្លាំងមួយ ដែលនារីម្នាក់ កំពុងឈរសុខៗ ស្រាប់តែត្រូវ ដួលទៅលើឥដ្ឋ ទាំងជំហរ ហើយលើសពីនេះទៀត នាងក៏បាន អះអាងថា មានខ្មោចរុញ នាងឲ្យដួល បែបនេះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នាង Cecilia Carrasco អាយុ ៣៤ឆ្នាំ បានដួល ទាំងជំហរ ខណៈ ពេលដែល នាងឈរស្ងៀម បានបន្តិច ក្រោយពីបាន ដើរហួស តុ ផ្តល់ព័ត៌មាន នៅឯការិយាល័យ មេធាវី របស់ខ្លួន ដែលស្ថិតនៅ ក្នុងក្រុង Santiago ប្រទេស ឈីលី។ បើមើលតាម វីដេអូឃ្លីប ដែលថតដោយ កាមេរ៉ាសុវត្ថិភាព នោះយើងនឹងឃើញ បែបនេះមែន គឺនារីម្នាក់នោះ ឈរស្ងៀមហើយ មិនមានមនុស្ស ណាម្នាក់នៅ ក្បែរឡើយតែ ស្រាប់តែនាង ដួលទាំងជំហរ តែម្នាក់ឯង ទៅវិញ។


រូបភាព ពេលដែលនាង Cecilia ដួលទាំងជំហរ តែម្នាក់ឯង

Cecilia បាននិយាយថា “នៅពេលនោះ ខ្ញុំកំពុងឈរ ម្នាក់ឯង និយាយជាមួយ នារីម្នាក់ទៀត ដែលនៅឯ តុផ្តល់ព័ត៌មាន ហើយក្រោយមក ភ្លាមៗនោះ ខ្ញុំក៏មានអារម្មណ៍ ថាមានដៃ មួយគូ បានច្រានខ្ញុំ ឲ្យដួល ច្រងាប់ច្រងិល តែម្តង បន្ទាប់ពីដួល ហើយខ្ញុំក៏ ប្រឹងរកមើល អ្នកដែលច្រាន តែមិនឃើញ មានអ្នកណា ម្នាក់ឡើយ”។ នាងបានបន្ថែម ទៀតថា “តាំងពីដើមមក ខ្ញុំមិនដែលជឿ ថាមានខ្មោច អ្វីនោះឡើយ តែក្រោយពី ហេតុការណ៍នេះ ខ្ញុំជឿថាច្បាស់ ជាខ្មោចហើយ ដែលរុញខ្ញុំ បែបនេះនោះ”។

គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើន ជុំវិញពិភពលោក បានចាប់អារម្មណ៍ ទៅលើករណី ក៏ដូចជា វីដេអូមួយនេះ ហើយក៏មិនទាន់ មានអ្នកណាម្នាក់ អាចបកស្រាយ ពីមូលហេតុ នៃរឿងរ៉ាវ ដែលធ្វើឲ្យ នារីម្នាក់នោះ ដួលទាំងជំហរ តែម្នាក់ឯង នេះបានដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបថតរបស់នាង Cecilia

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]