ខេត្តកំពង់ចាម ៖ សាកសពនារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្បែរស្ពាន គីហ្ស៊ុណា បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០៦ព្រឹកថ្ងៃទី៣១ មករា ២០១៥ នេះ ស្ថិតនៅ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

ជំហានដំបូងគេនៅមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ បើតាមការត្រួតពិនិត្យ របស់សមត្ថកិច្ច ជំនាញបាន ឱ្យដឹងថា សពមាន កម្ពស់ ប្រហែល១,៥៥ម៉ែត្រ , អាយុប្រហែល ជា ២០ឆ្នាំ ស្លៀកខោ ជើងវែង ពណ៌កាហ្វេ ពាក់អាវ យឺតដៃខ្លី ពណ៌ក្រហម និងនៅលើដៃ មានស្នាម អារអង្កន់ ១១កន្លែង ដែលសមត្ថកិច្ច ដាក់ការសង្ស័យថា សពអាច មនុស្សញៀនថ្នាំ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់សញ្ញាណ ខណៈនៅមិនទាន់ដឹងថា ជាករណីអត្តឃាត ឬក៏ ឃាតកម្ម នៅឡើយ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]