ភ្នំពេញ៖ អតីតតារាចម្រៀង ល្បីល្បាញរួមទ្រនំ របស់ផលិតកម្ម រ៉ក់ ចំនួនពីរដួង គឺ លោក ខាន់ ជេមស៍ និង កញ្ញា ផន នីដា ហៅស្រីខួច បន្ទាប់ពីបាន ចែកចានចែកឆ្នាំងគ្នា រត់ទៅជ្រកក្នុងទ្រនំ ផ្សេងៗគ្នាមក ត្រូវបានគេដឹងថា អ្នកទាំងពីរកំពុង តែត្រៀមខ្លួន រៀបចំឯកសារ ដើម្បីទៅសម្ដែង នៅក្នុងប្រទេសបារាំង ក្នុងពេលឆាប់ៗ ខាងមុខនេះ ។

ក្រោយពីចែកផលិតកម្មគ្នា រួចមក លោក ខាន់ ជេមស៍ ត្រូវគេដឹងថា ទៅជ្រកកោន នៅផលិតកម្ម  សាន់ដេ ជាផលិតកម្មមាន ប្រជាប្រិយ ភាព តាមខេត្តបំផុត។ រីឯស្រីខួច បានទៅជ្រកកោនទ្រនំ ហង្សមាស ដែលជាទ្រនំធំ ស្កឹមស្កៃ រឹងមាំជាងគេ ក្នុងសិល្បៈ ។

ថ្វីត្បិតតែទ្រនំ អ្នកទាំងពីររឹងមាំដូចគ្នា តែកេរ្តិ៍ឈ្មោះពួកគេ ហាក់មិនសូវលោតខ្ពស់ ដូចកាលពីនៅផលិត កម្មចាស់ឡើយ ។ លោក ខាន់ ជេមស៍ ចូលសាន់ដេដំបូងៗ ល្បីគួរសម បន្ទាប់មកក៏ ស្ងប់ស្ងាត់បទចម្រៀង ក៏លែងសូវមាន ច្រើនដូចមុនទៀតដែរ ។ តែបទលោកល្បី ខ្លាំងមាន តែបទ "មានសង្សាជាស្រីស្អាត" ប៉ុណ្ណោះ ។

ចំណែក កញ្ញា ផន ស្រីខួច តារាចម្រៀងសំឡែងក្រអួនក្រអៅ បទបែនបានគ្រប់កាលៈទេសៈម្នាក់នេះវិញ តាំងពីនាងហាក់ ចូលផលិតកម្ម ហង្សមាស គេមិនដឹងថា នាងល្បីបទអ្វីឡើយ ព្រោះចម្រៀងនាង ហាក់មិនសូវ លេចធ្លោរ ដូចកាលនាង នៅផលិតកម្មរ៉ក់ ដែលច្រៀងបទអី ក៏ល្បីនោះទេ ។ តែបែរជាលេចធ្លោរ ក្នុងរឿងសម្រស់ទៅវិញ ព្រោះតាំងពីចូល ហង្សមាស នាងត្រូវបាន គេឃើញថា ស្អាតមិនធម្មតាឡើយ តែមិនបានកែកុន ចំណុចណាមួយ នៃរូបរាងនាងឡើយ ។

ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា តារាចម្រៀងទាំងពីរដួងនេះ កំពុងតែត្រៀមចេញ ទៅសម្ដែងនៅ ប្រទេសបារាំងរួមគ្នា ខណៈដែល ពួកគេ ខានចេញសម្ដែង ជាមួយគ្នារាប់ ឆ្នាំមកហើយ ។ តែការចេញទៅ ប្រទេសបារាំង លើកនេះ មិនយូរទេប្រហែល ជា១ខែកន្លះ គឺត្រឡប់ មកវិញ ។

ការចេញច្រៀង ក្រៅប្រទេសភាគច្រើន តារាល្បីៗគេចេញច្រៀង តែរដូវវស្សាប៉ុណ្ណោះ ព្រោះមិនសូវ មានកម្មវិធីច្រៀង ។ តែនេះហាក់ បង្ហាញ ថា កេរ្តិ៍ឈ្មោះអ្នកទាំងពីរឥលូវ មិនដូចមុនទេ ពោលហាក់ស្ងប់ស្ងាត់ រឿងកាងារទោះ ជាអ្នកទាំងពីរ មានសមត្ថភាព និងសំឡេងខ្ពស់ ល្អក៏ដោយ តែអ្នកទាំងពីរមាន ការងារក្រៅស្រុកច្រើន ពិសេស ស្រីខួច ត្រូវប៉ាន់តែក្រៅប្រទេស ៕









 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន ស្រីខួច