រាជធានីភ្នំពេញ៖ អតីតតារាចម្រៀង សៀម ស្រីណុច ដែលបានស្វាមីអាណិកជនរស់នៅប្រទេស   កាណាដា បានមកលេង ស្រុកកំណើត ដោយនាំស្វាមី និងកូនស្រីមកជាមួយដែរ ។

អ្នកនាងសៀម ស្រីណុច មកលេងស្រុកកំណើតជាងបីសប្តាហ៍មកហើយ និងទើបតែបង្ហាញមុខក្នុងពិធី កាត់ចំណងដៃតារា ចម្រៀងឆៃលី ដាឡែន ដែលជាមិត្តភក្តិ កាលពីពេល ថ្មីៗនេះ ។ នាងសៀម ស្រីណុច ជាតារាប្រកបដោយ រូបសម្រស់ស្រស់ស្អាត ក្នុងចំណោមតារា ស្រី លេចធ្លោជំនាន់ នោះមានពេជ្រ ច័ន្ទបូរមី, ស្រីតូច ចំណាន និងឡាយ លក្ខិណា ។ ភ្ញៀវកិត្តិយសក្នុង ពិធីកាត់ចំណងដៃ របស់ឆៃលី ដាឡែន គ្រាន់តែឃើញ ស្រីណុចភ្លាម សរសើរថា អតីតតារាចម្រៀង រូបនេះនៅតែស្អាត ដូចពីមុនដដែល ទោះជាមានកូន និងស្វាមីទៅហើយក្តី ។

ក្នុងពិធីកាត់ចំណងដៃគ្រានោះ លោកយ៉ែម សំអូនដែលធ្លាប់សម្តែងជាមួយសៀម ស្រីណុចកាលពីនៅ ស្រុកខ្មែរ បានអញ្ជើញនាងឡើង ច្រៀងឆ្លងឆ្លើយ ១បទ ក្រោមចំណងជើងថា «សំណាបយោងដី ស្រីយោងបុរស» ធ្វើឲ្យមានភាពទាក់ទាញ មួយកម្រិតទៀត ព្រោះសៀម ស្រីណុច នៅតែរក្សាបានទឹក ដមសំឡេងពីរោះដដែល ។ លើសពីនោះ អ្នកនាងសៀម ស្រីណុចត្រូវលោក សំអូនទទូចឲ្យឡើង ច្រៀងលើ ឆាកទូរទស្សន៍ ជូនមហាជន ដើម្បីកុំឲ្យភ្លេចមុខ ។ រឿងនេះសៀម ស្រីណុច ប្រាប់ថាចាំ គិតមើលសិន ព្រោះខានឡើង ឆាកយូរដូចជាញ័រ ជើងដៃ ។

អតីតតារាចម្រៀងសៀម ស្រីណុច បញ្ជាក់ ថា នាងមកលេងស្រុកលើកនេះដើម្បីសួរសុខទុក្ខបងប្អូន ក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្ត តាមបណ្តាខេត្តនានា ឲ្យបានរីករាយទាំងអស់គ្នា ។ លើកនេះនាងមក ទាំងស្វាមី និងកូនស្រី ជាដំណើរកម្សាន្ត ដ៏គួរឱ្យរីករាយ ។

ក្នុងឱកាសមកកម្សាន្តនៅស្រុកខ្មែរនេះសៀម ស្រីណុច មិនទាន់ដឹងថា អាចសម្តែងនៅកញ្ចក់ទូរទស្សន៍ បានដូចពីមុន ឬយ៉ាងណាទេ ព្រោះតែខកខាន សម្តែងយូរឆ្នាំ ដូច្នេះហើយនាងថាដូច ជាភ័យញ័រដៃ ជើងហាក់ចាញ់ច្រាបឆាក ។ ណាមួយនាងត្រូវទៅ ប្រទេសកាណាដា វិញនាដើមខែកុម្ភៈ ទើបគិតថា នៅសល់ពេលតិច សម្រាប់សិល្បៈ ប៉ុន្តែបើអាចគឺ សម្តែងម្តង ឬពីរដង តាមទូរស្សន៍។ ចំណែកលោកយ៉ែម សំអូន ហៅស្រីណុចឲ្យ ថតម៉ូដសម្លៀកបំពាក់ ហាងកាត់ដេរប៉ារ៉ាឌី ។

សៀម ស្រីណុច កត់សម្គាល់ឃើញថា ទាំងសិល្បៈចម្រៀង ទាំងសិល្បៈភាពយន្តខ្មែរកាន់តែរីកដុះ ឡើង បន្តិចម្តងៗធ្វើឲ្យអ្នក សិល្បៈមាន ឱកាសច្រើន ស្វែងរកការងារ និងប្រាក់កម្រៃ ។ សៀម ស្រីណុច បានចាប់អាជីព ចម្រៀងអំឡុង ឆ្នាំ១៩៩៩ និង ២០០០ដំណាល អ្នក ចម្រៀង ឈួន សុវណ្ណឆៃ, អឿន ស្រីមុំ, សូ សុភ័ក្រ, ឡាយ លក្ខិណា, ពេជ្រ ច័ន្ទបរមី,និងនាងអិុត ស្រីពីន ។

អ្នកនាងសៀម ស្រីណុច ល្បីឈ្មោះខ្លាំងនៅអំឡុងឆ្នាំ២០០៣និង២០០៤ ដោយបានសម្តែងឱ្យផលិតកម្ម ក្នុង និងក្រៅប្រទេស រហូតបាន ចេញ ទៅសម្តែងនៅក្រៅ ប្រទេស ជាបន្តបន្ទាប់ ៕




 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]